ប្រទេសហ្វាំងឡង់ និងស៊ុយអែត បើកកិច្ចចរចានៅប្រទេសទួរគី ជុំវិញការដេញថ្លៃជាសមាជិកណាតូ
- BY
- autoadmin
- May 26, 2022
ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានបញ្ចប់កិច្ចពិភាក្សាជាមួយភាគីទួរគី នៅក្នុងការជម្នះការគាំទ្រសម្រាប់ប្រទេស Nordic ទាំងពីរ ដើម្បីចូលរួមជាមួយអង្គការណាតូ (The North Atlantic Treaty Organization)។ ប៉ុន្តែក្រុងអង់ការ៉ានិយាយថា ខ្លួននៅតែមានការព្រួយបារម្ភមួយចំនួន ដោយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានរិះគន់ប្រទេសទាំងពីរ ចំពោះការគាំទ្រជាក់ស្តែងរបស់ពួកគេលើក្រុមសកម្មប្រយុទ្ធឃឺដ ដែលជាក្រុមមានសកម្មនៅក្នុងប្រទេសទួរគី និងស៊ីរី។ លោកក៏ចង់ប្រទេសទាំងពីរដកទណ្ឌកម្មលើអាវុធ ដែលពួកគេបានដាក់ឡើងប្រឆាំងនឹងទួរគីដែរ។

អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក Ibrahim Kalin បាននិយាយថា៖«យើងបានឃើញអាកប្បកិរិយាវិជ្ជមាននៅក្នុងកិច្ចប្រជុំនេះ ឆ្ពោះទៅរកការដកទណ្ឌកម្មប្រឆាំងនឹងឧស្សាហកម្មការពារជាតិ។ ពិតណាស់ នេះគឺជាការអភិវឌ្ឍន៍ដ៏រីករាយ»។ ជម្រាបដែរថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត ត្រូវការសំឡេងពីសមាជិក NATO ទាំង ៣០ សម្រាប់ចូលរួមជាសមាជិកថ្មីរបស់ណាតូ ហើយកន្លងមក គឺទួរគីបានប្រឆាំងនឹងការចូលរួមរបស់ពួកគេ។ គួរឱ្យដឹងដែរថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដាក់សំណើសុំជាសមាជិកណាតូកាលពីសប្តាហ៍មុន ដោយសារមើលឃើញពីស្ថានភាពនៅអ៊ុយក្រែន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






