អ្នកភូមិនៅខេត្ត ផាយ៉ាវ ប្រទេសថៃ អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ដោយរបរលក់ផ្សិតនៅរដូវវស្សា
- BY
- autoadmin
- May 30, 2022
ថៃ៖ អ្នកភូមិនៅសង្កាត់ Dongchen ស្រុក Phu Kam Yao ខេត្ត Phayao អាចរកចំណូលបានយ៉ាងច្រើនដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ ដោយរបរលក់ផ្សិត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosod។ តាមប្រភពដដែលបានឱ្យដឹងថា ជាប្រចាំថ្ងៃឱ្យតែចូលដល់រដូវវស្សាអ្នកភូមិបានយកផ្សិតដែលរកបានពីព្រៃនៅជិតភូមិ មកដាក់លក់នៅតាមផ្លូវទាំងសងខាងផ្លូវពី ផាយ៉ាវ-ទៅប៉ាដេត ។ បន្ទាប់ពីដើមរដូវវស្សា ហើយភ្លៀងធ្លាក់នៅតំបន់នោះ ធ្វើអោយផ្សិតច្រើនប្រភេទបានដុះចេញមកជួយឱ្យអ្នកភូមិអាចរកប្រាក់ចំណូលបានគួរសម។

អ្នកស្រី ប៊ុណ្ណាក់ ណាំវង ជាអ្នកភូមិលេខ ៨ ឃុំដុងជេន ស្រុកភូកាមយ៉ាវ ខេត្តផាយ៉ាវ បានបង្ហើបថា អំឡុងពេលនេះ គាត់ចាប់យកអាជីពបររកផ្សិតទៅលក់ ព្រោះព្រៃក្បែរភូមិនោះសំបូរដោយផ្សិតច្រើន។ អ្នកភូមិហៅភូមិនោះថា ព្រៃភ្នំយ៉ាវ ហើយបានចាត់ទុកថា ជាព្រៃដែលរកលុយបានរាប់លានបាត (រាប់មុឺនដុល្លារ) ដោយសារតែព្រៃនោះ អាចរកផ្សិតលក់បាន ច្រើនប្រភេទ រួមទាំងផ្សិតភក់ ផ្សិតស៊ុត និងផ្សិតដែលអាចបរិភោគបានផ្សេងទៀត៕

អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






