កងកម្លាំងរុស្ស៊ីដណ្តើមបានទីក្រុងមួយទៀត នៅភាគខាងកើតប្រទេសអ៊ុយក្រែន
- BY
- autoadmin
- May 28, 2022
កងកម្លាំងយោធារុស្ស៊ីកំពុងដណ្តើមយកដីនៅភាគខាងរបស់កើតអ៊ុយក្រែន ដោយពួកគេបានកំណត់គោលដៅកំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។ ហើយឥឡូវនេះ ពួកគេបានរឹបអូសយកមជ្ឈមណ្ឌលផ្លូវដែកយុទ្ធសាស្ត្រមួយកន្លងនៅទីនោះ។ មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ទីក្រុង Lyman ពេលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយវាជាទីក្រុងខ្នាតមធ្យមទី ២ ក្នុងតំបន់ Donbas ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅសប្តាហ៍នេះ។

កងកម្លាំងអ៊ុយក្រែននិយាយថា ពួកគេបានចូលរួមក្នុងការការពារដ៏លំបាកមួយ នៅទីក្រុង Severodonetsk ដែលជាទីតាំងទី៣ ដែលរុស្ស៊ីកំពុងដណ្តើនមយក ហើយវាក៏ជាបន្ទាយចុងក្រោយនៅក្នុងតំបន់។ អ៊ុយក្រែនក៏បានបញ្ចេញវីដេអូ នៃអ្វីដែលពួកគេនិយាយថា ជាការវាយប្រហារលើកងទ័ពរុស្ស៊ីនៅខាងក្រៅទីក្រុង Severodonetsk ផងដែរ។ អភិបាលក្រុងនិយាយថា រុស្សីបានឡោមព័ទ្ធទីក្រុងពីរភាគបី ហើយបានបំផ្លាញអគារចំនួន ៩០%។ គាត់និយាយថា ការបាញ់ផ្លោងនៅតែបន្ត ហើយអាជ្ញាធរជឿថា មនុស្សប្រហែល ១៥,០០០ នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកទីជម្រកថ្មី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






