អន្តរជាតិ

ថៃ៖ បុរសម្នាក់​ប្រាប់ពីវិធីយករួចខ្លួនពីឃ្មុំ​រាជ​ (Royals Bee) ជាង ​៤០០​ក្បាល ដេញទិចប៊ិះនឹងអស់ជីវិត

BY
autoadmin
May 30, 2022

កាលពីថ្ងៃទី២៦ ខែឧសភា អ្នកយកព័ត៌មានបានទទួលដំណឹងពីអ្នកភូមិណងមឿង ឃុំនិគម ស្រុក Satueuk ខេត្ត Buriram ថា មានបុរសម្នាក់នៅក្នុងភូមិត្រូវបានឃ្មុំរាជទិចស្ទើរស្លាប់។ ដើម្បី​ជា​មេរៀន សម្រាប់មហាជន​ទូទៅ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្នអោយបានខ្ពស់ ក៏បានតាមរកអត្តសញ្ញាណ និងសាកសួរទៅកាន់បុរស​រងគ្រោះ ដោយគាត់មានឈ្មោះថា ថា​រ៉ា​ថេប ក្រមា​រ៉ា​ម អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥៤ ភូមិ​១៧ ឃុំ​និគម ស្រុក​ស្ទូច ខេត្ត​បុរី​រាម ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ឧសភា កន្លង​ទៅ ដោយនៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​ ១៣​ថ្ងៃ​ត្រង់ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ ដូច្នេះលោកបានសម្អាតផ្ទះ ហើយក៏មានឃ្មុំប្រហែល ៣ ទៅ ៤ក្បាល  ហើរជុំវិញ ដំបូងលោកគិតថាវាជាឃ្មុំធម្មតា ហើយមិនខ្វល់ទេ។ ដូច្នេះគាត់បានយកដៃបក់ឃ្មុំអោយចេញ  បន្ទាប់​មក​មាន​ឃ្មុំ​មួយ​ហ្វូង​ហើរ​ចូល​មក​ទិចគាត់តែម្ដង។ ដូច្នេះគាត់​បាន​យក​ធុង​ទឹក​មក​គ្រប​ក្បាល ប៉ុន្តែ​គាត់​មិន​អាច​គេចពីវាបានទេ ព្រោះ​ឃ្មុំ​បាន​ចូល​មក​ទិចពេញខ្លួន​រហូត​ស្ពឹក។ 

ក្រោយមកគាត់​ក៏​ចាប់​ធុង​ទឹក​ចេញ រួច​រត់​ទៅ​បាត់  ប៉ុន្តែ​ហ្វូង​ឃ្មុំ​នៅ​តែ​បន្ត​ខាំ និង​ទិចគាត់​តាម​ផ្លូវរហូតមក។ ពេលនោះលោកគិត​ថា ផ្ទះ​សាច់ញាតិរបស់ខ្លួនដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល ៥០ ម៉ែត្រ មាន​ស្រះ​ស៊ីម៉ង់​សម្រាប់​ចិញ្ចឹម​ត្រី​នៅ​ក្បែរ​ផ្ទះ ដូច្នេះគាត់ក៏​រត់​មិន​គិត​ពី​ជីវិត​ដើម្បី​រក​ស្រះ​ត្រី រួច​លោតចូលទៅក្នុងស្រះទឹកក​ជម្រៅ​ប្រហែល ៨០ ស.ម.។     

 លោក ថារ៉ាថេប ក៏​បាន​ប្រាប់​អំពី​នាទី​នោះ​ដែរថា « គាត់​បាន​មុជ​ទឹក​ដើម្បីគេចពី​ឃ្មុំតាមទិច ប៉ុន្តែ​ឃ្មុំ​រាជ​នៅ​តែ​មិន​ចុះ​ចាញ់វានៅតែ​ ហើរ​ពីលើ​ទឹក​ដូច​ជា​មានគំនុំតាំងពីពេលណាមកអញ្ចឹង។ លោកបានបង្ហើបមុខចេញដើម្បីដកដង្ហើមអស់រយៈពេលជាង ៣០នាទី ទើបឃ្មុំរាជហើរចេញទៅវិញ។      

ចំណែកអ្នកស្រី ថោង លួន នួនណាក់ អាយុ ៥១ ឆ្នាំ ជាអ្នកជិតខាងដែលឃើញហេតុការណ៍បាននិយាយថា គាត់បានឃើញលោក ថារ៉ាថេប ស្រែក​ហើយ​រត់​ចេញ លោកស្រីបានឃើញឃ្មុំមួយហ្វូងហើរតាមទិចគាត់។ ភ្លាមៗ​នោះ​គាត់​បាន​ឮ​សំឡេង​ស្រែក​ឱ្យ​គេ​ជួយ គាត់​បាន​យកចន្ទាសមកជួយចាប់មុខចង្កូមវាចេញ។ ក្រោយ​មក​ទើប​ដឹង​ថា មូលហេតុ​ដែល​ឃ្មុំ​រាជ​បែក​សំបុក ដោយសារតែអ្នកជិតខាងបានបាញ់ថ្នាំសំលាប់សត្វល្អិតដើម្បីដេញឃ្មុំរាជ ដែលធ្វើសំបុកនៅក្រោមដី ព្រោះ​នឹង​មាន​ការ​ជីក​រណ្តៅ​កប់​សសរ ដើម្បី​សង់​ផ្ទះ ធ្វើឱ្យឃ្មុំគិតថាសត្រូវកំពុងវាយប្រហារ។ ហើយ​គិត​ថា​លោក ថា​រ៉ា​ទេព ជា​អ្នក​ធ្វើ​ហើយ​បកមកទិច​ដូច​ខាង​លើ៕

អត្ថបទ៖ Bee

ប្រភព៖ sanook

Share This Post: