កោះតៃវ៉ាន់បានធ្វើសមយុទ្ធមីស៊ីលនៅដែនទឹកភាគខាងកើត ដើម្បីសាកល្បងការត្រៀមខ្លួនប្រយុទ្ធ និងបង្ហាញសមត្ថភាពរបស់ខ្លួន
- BY
- autoadmin
- May 28, 2022
ថ្មីៗនេះ កោះតៃវ៉ាន់បានធ្វើសមយុទ្ធមីស៊ីលជាច្រើននៅដែនទឹកភាគខាងកើតរបស់ខ្លួន នៅទីតាំងដែលចិនកំពុងបង្កើនសកម្មភាពយោធា។ កងទ័ពជើងទឹករបស់តៃវ៉ាន់និយាយថា ខ្លួនបានធ្វើសមយុទ្ធក្នុងរយៈពេលជាច្រើនថ្ងៃក្នុងខែនេះ នៅឯមូលដ្ឋានមីស៊ីលមួយនៅក្នុងស្រុក Pingtung ភាគខាងត្បូង និងនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតកោះតៃវ៉ាន់។ ខ្លួនបាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីដី កប៉ាល់ និងយន្តហោះប្រឆាំងនឹងនាវា ហើយមានភាពច្បាស់លាស់ប្រហែល ៩៨%។

ប្រភពបាននិយាយថា សមយុទ្ធនេះក៏មានការបាញ់សាកល្បងមីស៊ីល Hsiung Feng II ដែលជាមីស៊ីលប្រឆាំងនាវា ដែលត្រូវបានបង្កើតឡើងដោយតៃវ៉ាន់ ហើយវាត្រូវបានបាញ់ជាលើកដំបូងដោយប្រើនាវាល្បាតថ្មី។ គួរឱ្យដឹងដែរថា នាវាផ្ទុកយន្តហោះចិន Liaoning ត្រូវបានដាក់ពង្រាយនៅភាគខាងកើតកោះតៃវ៉ាន់ក្នុងខែនេះ។ ការចាកចេញ និងចុះចតឧទ្ធម្ភាគចក្រជាង ៣០០ គ្រឿង ពីនាវា Liaoning ក៏ត្រូវបានគែបញ្ជាក់ផងដែរ។ ជាមួយគ្នានេះដែរ យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់របស់ចិន ក៏ឆ្លងកាត់តំបន់នេះជាញឹកញាប់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






