ថៃ៖ វាសនាមិនទៀង! ធ្លាប់តែជាពីឡុតបើកយន្តហោះ ឥលូវប្រែមកធ្វើជាអ្នកដឹកជញ្ជូនម្ហូបអាហារ ដោយសារតែវិបត្តិកូវីដ-១៩
- BY
- autoadmin
- May 31, 2022
ថៃ៖ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់អ្នកបើកយន្តហោះវ័យក្មេងម្នាក់នៅខេត្ត Udon ដែលផ្លាស់ប្ដូរអាជីពពីអ្នកបើកយន្តហោះមកបើក Grab តស៊ូដើម្បីជីវិត។ នៅក្នុងទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Ditthawat Wongkamchan បានបង្ហោះរូបថត និងសារបង្ហាញពីអារម្មណ៍យ៉ាងសោកស្ដាយថា “មានវាហើយ ប៉ុន្តែមិនបានប្រើទៅវិញ” ប៉ុន្តែមានហើយកក់ក្តៅចិត្ត មកបន្តអាយុកាលនៃប័ណ្ណបើកបរយន្តហោះ នាកន្លែងចាស់។ នៅពេលដែលត្រូវដើរទៅយកប័ណ្ណក៏មានអារម្មណ៍ខ្មាស់គួរសមដែរណាបាទ បន្ទាប់មកក៏មានបុគ្គលិកមកសួរថា បងអញ្ជើញមកទទួលឯកសារជំនួសមែនទេ?

អ្នកដែលបង្ហោះទំព័រហ្វេសប៊ុកខាងលើ គឺលោក Ditthawat Wongkhamchan ឬហៅក្រៅ Eddie មានស្រុកកំណើតនៅស្រុក Muang ខេត្ត Udon Thani បានប្រឡងជាប់អ្នកបើកយន្តហោះអោយក្រុមហ៊ុនពាណិជ្ជកម្មអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏បានផ្លាស់ទៅរស់នៅទីក្រុងបាងកកវិញ។ លោក Eddie បង្ហើបប្រាប់អ្នកសារព័ត៌មានដូច្នេះថា « ដើមឡើយរូបលោកជាអ្នកបើកយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយ ប៉ុន្តែដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏មិនបានហោះហើរទៀតនោះទេ ហើយធ្វើឲ្យរូបលោកគ្មានប្រាក់ចំណូល ដែលពួកគាត់ត្រូវធ្វើជាមេគ្រួសារ រកចំណូលបានខ្ទង់មុឺនដុល្លារ ក្នុងមួយខែ ប៉ុន្តែពេលនេះបែរជាចំណូលស្មើសូន្យទៅវិញ»។
លោកគិតថា ពិតជាមិនអាចនៅស្ងៀមបានទៀតទេ គឺ លោកត្រូវការរកលុយ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ដូច្នេះហើយបានសម្រេចចិត្តបើក Grab ដើម្បីដឹកជញ្ជូនអាហារ បង្កើនចំណូលអោយគ្រប់គ្រាន់ក្នុងអំឡុងពេលដែលលោកមិនបានបើកយន្តហោះ។ លោកទទួលស្គាល់ថាខ្លួនលោកធ្លាប់បើកយន្តហោះកាលពីមុន ហើយងាកមកដឹកជញ្ជូនម្ហូបអាហាររបស់ Grab វាពិតជារំភើបដូចបើកយន្តហោះថ្មី។ នៅពេលដែលវាកំពុងតែរីកចម្រើន លោកក៏ស៊ាំនឹងវាដែរ។ សូមអរគុណ Grab សម្រាប់គ្រាលំបាកនេះ។
ក្នុងនោះក៏មានមហាជនជាច្រើនបានបញ្ចេញមតិ និងលើកទឹកចិត្ត ដូចជា “ចាំមើល អាកាសយានដ្ឋានបើកហើយ ត្រឡប់មកធ្វើការវិញទេមិត្ត” ក្នុងន័យលើកទឹកចិត្តពីមហាជនយ៉ាងច្រើនកុះករ៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






