ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ៖ ដាក់ស្លាកហើយនៅតែពូកែចតមុខផ្ទះទៀត យុវជនម្នាក់ជាម្ចាស់ផ្ទះសម្រេចធ្វើបែបនេះ ស្អែកឡើងគ្មានឡានណាហ៊ានចតសូម្បីមួយគ្រឿង

    BY autoadmin May 31, 2022
    ថៃ៖ ដាក់ស្លាកហើយនៅតែពូកែចតមុខផ្ទះទៀត យុវជនម្នាក់ជាម្ចាស់ផ្ទះសម្រេចធ្វើបែបនេះ ស្អែកឡើងគ្មានឡានណាហ៊ានចតសូម្បីមួយគ្រឿង

    ថៃ៖  រឿងចតឡានខាងមុខផ្ទះ គឺជាបញ្ហាចាក់ស្រេសខ្លាំងមួយនៅក្នុងសង្គម ហើយពេលខ្លះអាចបង្កជាជម្លោះថែមទៀតផង។ យ៉ាងណាមិញ នាពេលថ្មីៗនេះ មានយុវជនម្នាក់កំពុងល្បីនៅលើបណ្ដាញសង្គមថៃ ដោយសារគំនិតដ៏ល្អមួយ ដែលអាចធ្វើឱ្យម្ចាស់ឡានដែល​ចេះតែដើរចតគ្មានសណ្ដាប់ធ្នាប់ លែងហ៊ានធ្វើដូច្នេះទៀត។

    យុវជនរូបនោះបានបង្ហោះនៅលើហ្វេសប៊ុកដោយណែនាំថា៖ “ម្ចាស់ផ្ទះគួរតែឈប់ប្រើផ្លាកសញ្ញាហាមចតមុខផ្ទះ ដោយប្រើស្លាកថ្មីហើយសរសេរថា មានចំណតឡានជួលមួយខែ ៣ពាន់បាត ឬ ជិត ១០០ដុល្លារជំនួសវិញ”។ យ៉ាងណាមិញ ក្រោយធ្វើបែបនេះ លុះព្រឹកឡើង​បើក​ទ្វារ​មក​មើល គ្មានឡានសូម្បីតែ ១គ្រឿង ហើយក្រោយមកត្រូវបានចែករំលែកពីបងប្អូនក្នុងសង្គមអនឡាញជាច្រើន៕

     

    អត្ថបទ៖ Bee

    ប្រភព៖ thairath

     

    Share This Post: