ក្រុមតាលីបង់បានបំផ្ទុះឡានគ្រាប់បែកមួយស្លាប់មនុស្ស២០នាក់ និងរបួស២៩នាក់
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោក Najib Danish បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ២០នាក់នៅក្នុងការវាយប្រហារដោយគ្រាប់បែករថយន្តនៅទីក្រុងកាប៊ុល។ តាមឱ្យដឹងមកថាការវាយប្រហារនេះគឺមានគោលដៅទៅលើលើក្រុមហ៊ុន G4S ហើយបានសម្លាប់មនុស្សសរុប១៥នាក់ រួមទាំងអ្នកវាយប្រហារ ៥នាក់ និង ២៩នាក់ផ្សេងទៀតរងរបួស។ យ៉ាងណាមិញសកម្មប្រយុទ្ធតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកសម្លាប់មនុស្សនេះ។
ចំណែកក្រុមតាលីបង់បានអះអាងថា ដំបូងក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានបំផ្ទុះរថយន្តផ្ទុកគ្រឿងផ្ទុះរបស់ខ្លួននៅក្បែរក្រុមហ៊ុន G4S ដោយបើកផ្លូវឱ្យក្រុមរបស់ខ្លួនផ្សេងទៀតចូលក្នុងបរិវេណរបស់ក្រុមហ៊ុនហើយបានចាប់ផ្តើមបេសកកម្មរបស់ពួកគេនៅខាងក្នុងតែម្តង។ ក្រុមហ៊ុន G4S មិនទាន់បានធ្វើអត្ថាធិប្បាយណាមួយអំពីស្ថានការណ៍នេះនៅឡើយទេបន្ទាប់ពីការវាយប្រហារស្លាប់នៅលើសាខាក្រុមហ៊ិនរបស់ខ្លួន៕



អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ