ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ៖ សំណាងមែន! គ្រាន់តែសាកទិញឆ្នោតដូចស្លាកលេខឡានខ្លួនឯងសោះ ចៃដន្យឈ្នះទឹកប្រាក់ជាង ៣០មុឺនដុល្លារ យកមកដោះបំណុល និងធ្វើបុណ្យ

    BY autoadmin June 2, 2022
    ថៃ៖ សំណាងមែន! គ្រាន់តែសាកទិញឆ្នោតដូចស្លាកលេខឡានខ្លួនឯងសោះ ចៃដន្យឈ្នះទឹកប្រាក់ជាង ៣០មុឺនដុល្លារ យកមកដោះបំណុល និងធ្វើបុណ្យ

    ថៃ៖ អ្នកស្រី វណ្ណា តាខាម អាយុ ៥៦ឆ្នាំ ទទួលបានលាភសំណាងក្រោយទិញឆ្នោតជាតិថៃចំនួន ២សន្លឹកកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ហើយបានត្រូវឆ្នោតជាតិរង្វាន់លើកទី១ ទទួលបានទឹកប្រាក់រហូតដល់​ ១២លានបាត ឬ ជាង ៣០ម៉ឺនដុល្លារ។ អ្នកស្រី  វណ្ណា តាខាម  ដែលមានមុខរបរជាអ្នកលក់បាយម្ហូបនៅមុខពីមន្ទីរពេទ្យខេត្ត បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា៖

    «កាលពីខែមុន រថយន្តភីកអាប់ Isuzu របស់លោកស្រី ស្លាកលេខ ៣១៩៦ បានចតនៅមុខហាងលក់គ្រឿងទេសមួយ នៅលើយានដ្ឋានអាកាសនៅ​មុខ​មន្ទីរពេទ្យ​ឡាំប៉ាង ស្រាប់តែ​មាន​រថយន្ត​បុក​ពីក្រោយ​។ បន្ទាប់មកក៏មានអ្នកលក់ឆ្នោតជាតិកំពុងតែលក់នៅពីមុខមន្ទីរពេទ្យខេត្ត ដើរចូលមកហៅអោយទិញលេខ ១៩៦ ទៅ គាត់គិតថា ចង់ទិញសាកល្បងក្រែងចៃដន្យត្រូវឆ្នោត ទើបលោកស្រីក៏សាកទិញទៅ លុះក្រោយមក ស្រាប់តែត្រូវឆ្នោតរង្វាន់ទី១ពិតមែន។ ជាចុងក្រោយលោកស្រី វណ្ណា ក៏បានតាំងចិត្តថា លោកស្រីនៅតែប្រកបរបរលក់បាយម្ហូបដូចដើម ហើយនឹងយកប្រាក់ដែលបានពីការត្រូវឆ្នោតនេះទៅសងបំណុល ក៏ដូចជា យកទៅធ្វើបុណ្យ ចែកអោយកូន ២នាក់ និងមួយផ្នែកទៀតនឹងយកទៅអោយអ្នកលក់ឆ្នោតដែលបានហៅអោយលោកស្រីទិញដើម្បីផ្សងសំណាង៕

    អត្ថបទ៖ Bee

    ប្រភព៖sanook

    Share This Post: