ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញូវយ៉កក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលនឹងរឹតបន្តឹងការប្រើប្រាស់កាំភ្លើង បន្ទាប់ពីការបាញ់ប្រហារដ៏ធំនាពេលថ្មីៗនេះ

    BY autoadmin June 4, 2022
    ញូវយ៉កក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលនឹងរឹតបន្តឹងការប្រើប្រាស់កាំភ្លើង បន្ទាប់ពីការបាញ់ប្រហារដ៏ធំនាពេលថ្មីៗនេះ

    រដ្ឋញូវយ៉កត្រូវបានកំណត់ថា នឹងក្លាយទៅជារដ្ឋមួយក្នុងចំណោមរដ្ឋដំបូងគេនៅសហរដ្ឋអាមេរិក ដែលអនុម័តការរឹតបន្តឹងការប្រើប្រាស់កាំភ្លើង ក្នុងការឆ្លើយតបដោយផ្ទាល់ទៅនឹងការបាញ់ប្រហារនៅក្រុង Buffalo និង Texas ដែលបានធ្វើឱ្យប្រទេសមួយនេះពេញដោយភាពច្របូកច្របល់ និងជំរុញឱ្យមានការអំពាវនាវជាថ្មីឱ្យចាត់វិធានការថ្មីៗ។ ជាមួយគ្នានេះដែរ ខែមិថុនា គឺជាខែនៃការយល់ដឹងអំពីអំពើហិង្សាដោយកាំភ្លើងរបស់អាមេរិក ដូច្នេះនៅចុងសប្តាហ៍នេះ អគារនានានឹងត្រូវបានបំភ្លឺពណ៌ទឹកក្រូច ដែលជាពណ៌តំណាងឱ្យការការពារអំពើហិង្សាដោយកាំភ្លើង។

    នោះក៏រាប់បញ្ចូលទាំងនៅទីក្រុង Buffalo ក្នុងរដ្ឋញូវយ៉ក ដែលជាកន្លែងដែលមនុស្ស ១០ នាក់ បានស្លាប់ និង ៣នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំមួយកាលពីខែមុន។ ការសម្លាប់រង្គាលបានជំរុញឱ្យសភារដ្ឋញូវយ៉ក អនុម័តលើការរឹតបន្តឹងកាំភ្លើងថ្មី។ គួរឱ្យដឹងដែរថា កន្លងមកការបាញ់ប្រហារនៅរដ្ឋញូវយ៉ក និងរដ្ឋតិចសាស់ បានបណ្តាលឱ្យមនុស្សសរុបយ៉ាងហោចណាស់ ៣១ នាក់ បានស្លាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: