ខេត្តភូកេត លុបចោលបទបញ្ជាអនុញ្ញាតឲ្យមានការដោះម៉ាសនៅទីសាធារណៈវិញ ក្រោយអនុវត្តបានត្រឹមតែ ១ថ្ងៃ
- BY
- autoadmin
- June 7, 2022
ថៃ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេត បានចេញសេចក្តីប្រកាសអនុញ្ញាតឲ្យប្រជាជនដោះម៉ាស់ នៅក្នុងបរិយាកាសបើកចំហដូចជា តាមឆ្នេរសមុទ្រ ឧទ្យាន ឬកន្លែងផ្សេងទៀតដែលមានខ្យល់ចេញចូលបានល្អ ប៉ុន្តែថ្មីៗនេះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេតបានចេញបទបញ្ជា លេខ ៣៧៩៣/២៥៦៥ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ភូកេត។

ក្នុងបទបញ្ជានោះចំណុចសំខាន់ គឺត្រូវលុបចោល «បទបញ្ជាខេត្តភូកេតលេខ ៣៦៦០/២៥៦៥» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាល និងការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅភូកេត ហើយបញ្ជាអោយពាក់ម៉ាសឡើងវិញ ដើម្បីការពារការរីករាលដាលនៃជំងឺកូវិត១៩ និងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង និងការពារក្នុងករណីគ្មានអនាម័យ ដើម្បីមិនអោយរាតត្បាតជំងឺ នៅពេលចេញពីលំនៅដ្ឋាន យានជំនិះផ្ទាល់ខ្លួន ឬពេលនៅទីសាធារណៈជាដើម។
បទបញ្ជានោះផងដែរបានធ្វើការលើកលែង ចំពោះការដោះម៉ាស ពេលកំពុងទទួលទានភេសជ្ជៈ ឬពេលកំពុងហាត់ប្រាណ ឬផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយមន្ត្រីរដ្ឋាភិបាល និងអនុវត្តតាមវិធានការបង្ការជាសកល នេះគឺចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ រហូតដល់ការបញ្ជាមានការផ្លាស់ប្តូរ៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






