ការបា.ញ់ ប្រហារនៅក្នុងរដ្ឋ Pennsylvania និង Tennessee បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៥នាក់ និងរបួសជាង ២០នាក់
- BY
- autoadmin
- June 6, 2022
ការបាញ់ប្រហារនៅក្នុងរដ្ឋ Pennsylvania និង Tennessee របស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងរបួសជាង ២០ នាក់។ ការបាញ់ប្រហារបានផ្ទុះឡើងនៅតាមផ្លូវដ៏មមាញឹកមួយ នៅក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃសៅរ៍ ដែលបានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងយ៉ាងហោចណាស់ ១១ នាក់រងរបួស។ ប៉ូលីសមូលដ្ឋានបានសង្ស័យថា មានខ្មាន់កាំភ្លើងជាច្រើននាក់បានបើកការបាញ់ប្រហារ ប៉ុន្តែពួកគេបានរត់គេចពីកន្លែងកើតហេតុ ហើយកន្លែងលាក់ខ្លួនរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយទេ។

ជាមួយគ្នានេះដែរ មានមនុស្ស ២ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងយ៉ាងហោចណាស់ ១៤ នាក់ បានរងរបួសនៅក្នុងក្លឹបរាត្រីមួយក្នុងក្រុង Chattanooga នៃរដ្ឋ Tennessee កាលពីព្រឹកថ្ងៃអាទិត្យ។ ចំណែកម្នាក់ទៀតបានរត់គេចពីកន្លែងកើតហេតុ ហើយក៏ត្រូវរថយន្តបុកស្លាប់។ ប៉ូលីសក្នុងតំបន់ជឿថា អ្នកបាញ់ប្រហារជាច្រើននាក់មានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ។ ការបាញ់ប្រហារទាំង ២ បានកើតឡើង បន្ទាប់ពីការវាយប្រហារដោយកាំភ្លើងក្នុងរដ្ឋញូវយ៉ក ដែលនាំឱ្យមានការស្លាប់ ១០ នាក់ និងតិចសាស់ចំនួន ២១ នាក់ (សិស្សសាលាចំនួន ២១ នាក់) កាលពីខែមុន។ ខ្មាន់កាំភ្លើងទាំង ២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ មានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ។


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






