កីឡា

លោក Unai Emery ដាក់យុវជន Arsenal លត់ម្ចាស់ផ្ទះក្លឹបលីគកំពូលអ៊ុយក្រែនយ៉ាងចាស់ដៃកាលពីយប់មិញ

BY
Khmernote Media
November 30, 2018

ក្រុមយុវជន Arsenal របស់លោក Unai Emery កាលពីម្សិលមិញលត់ក្រុមម្ចាស់ផ្ទះ Vorskla Poltava របស់លីគកំពូលអ៊ុយក្រែនក្នុងការប្រកួតពានរង្វាន់លំដាប់ទី 2 ទ្វីបអឺរ៉ុប Europa League ដោយលទ្ធផល 0-3 ធ្វើឲ្យ Arsenal កក់កៅអីឡើងទៅវគ្គ 32 ក្រុមចុងក្រោយពានរង្វាន់ Europa League។

កាលពីយប់មិញនេះលោក Unai Emery ពិតជាប្រើទំរង់លេងបានល្អមែនទែន ដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានប្រើប្រាស់យុវជនរបស់ Arsenal យកឈ្នះក្លឹបមកពីលីគកំពូលអ៊ុយក្រែននៅក្រៅផ្ទះដោយលទ្ធផល 0-3។ ក្នុងការប្រកួតពានរង្វាន់ Europa League រដូវកាលថ្មីនេះក្លឹបកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Unai Emery មិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងណាឡើយ ជាពិសេសក្រោយឈ្នះក្លឹប Vorskla Poltava កាលពីយប់មិញនេះ Arsenal បានកក់កៅអីឡើងទៅវគ្គ 32 ក្រុមពានរង្វាន់ Europa League រដូវកាលថ្មីនេះ។

នេះមិនមែនជាលើកទី 1 ឡើយដែលលោក Unai Emery ដាក់យុវជន Arsenal ឲ្យលេងក្នុងការប្រកួតពានរង្វាន់ UEFA Europa League កាលពីប្រកួតជាមួយនឹង Sporting CP លោក Unai Emery ក៏ប្រើប្រាស់ទំរង់យុវជន Arsenal ឲ្យលេងជាមួយនឹងក្លឹបរបស់លីគកំពូលព័រទុយហ្គាល់នេះផងដែរ។

បុត្រ

Share This Post: