ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះអង្គម្ចាស់ Harry និងនាង Meghan បានបង្ហាញរូបភាពថ្មីមួយរបស់កូនស្រី បន្ទាប់ពីថ្ងៃខួបកំណើតកម្រប់ ១ខួប របស់នាងតូច

    BY autoadmin June 7, 2022
    ព្រះអង្គម្ចាស់ Harry និងនាង Meghan បានបង្ហាញរូបភាពថ្មីមួយរបស់កូនស្រី បន្ទាប់ពីថ្ងៃខួបកំណើតកម្រប់ ១ខួប របស់នាងតូច

    ព្រះអង្គម្ចាស់ Harry និងនាង Meghan ដែលជា Duchess of Sussex បានបញ្ចេញរូបថតថ្មីមួយរបស់ Lilibet ដែលជាកូនទី២ របស់ពួកគេ បន្ទាប់ពីថ្ងៃខួបកំណើតគម្រប់ ១ខួប របស់នាងតូចកាលពីថ្ងៃសៅរ៍ នៅឯ Frogmore Cottage ក្នុងក្រុង Windsor ក្នុងចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ អ្នក​នាំពាក្យ​បាន​និយាយ​ថា គូស្នេហ៍​មួយ​គូ​នេះ «​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជូនពរ​ថ្ងៃ​ខួប​កំណើត​រាប់​មិន​អស់​ សម្រាប់​កូនស្រីរបស់ពួកគេគឺ Lilibet Diana Mountbatten-Windsor» ដោយ​បន្ថែម​ថា​ ពួក​គេមានការ​រំភើបយ៉ាង​ខ្លាំង​ដែល​បានដឹងថា ការ​បរិច្ចាគ​ជា​កិត្តិយស​ក្រោមឈ្មោះរបស់ Lilibet សម្រាប់អង្គការ World Central Kitchen (WCK) គឺមានច្រើនជាង ១០០,០០០ ដុល្លារឯណោះ។

    អ្នកនាំពាក្យបាននិយាយថា៖«WCK គឺជាអង្គការឈានមុខគេដំបូងគេ ដែលផ្តល់អាហារជាការឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ អាកាសធាតុ និងសហគមន៍។ ពួកគេបង្កើតប្រព័ន្ធអាហារធន់ជាមួយនឹងដំណោះស្រាយដែលដឹកនាំក្នុងស្រុក។ ថ្មីៗនេះ ពួកគេបានផ្តល់ការគាំទ្រនៅក្រុង Uvalde, រដ្ឋ Texas និងអ៊ុយក្រែន»។ ចំណែកនៅក្នុងរូបភាពថ្មីនោះក៏បានបង្ហាញថា នាងតូច Lilbet ក៏មិនខុសពី Archie ដែលជាបងប្រុសរបស់នាងនោះដែរ ដោយពួកគេទាំង ២ មានសក់ពណ៌ក្រហមដូចជាឪពុក គឺព្រះអង្គម្ចាស់ Harry។ គួរឱ្យដឹងដែរថា Lilibet ត្រូវបានដាក់ឈ្មោះតាមជីដូនដ៏អស្ចារ្យរបស់នាង គឺម្ចាស់ក្សត្រី Elizabeth II ដែលជាស្ដេចស្រីតែមួយគត់ ដែលបន្ដកាន់អំណាចរហូតដល់សព្វថ្ងៃ ពោលគឺ ៧០ឆ្នាំ បន្ទាប់ពីទ្រង់បានសោយរាជ្យនៅឆ្នាំ១៩៥២៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: