កុំចេះតែហ៊ាន! ស្ត្រីជនជាតិចិនម្នាក់ញាំទុរេនហើយផឹកស្រាបៀរ ពុលប៊ិះផុតដង្ហើម មិត្តភក្តិនាំទៅពេទ្យស្ទើរតែមិនទាន់
- BY
- autoadmin
- June 9, 2022
នារីវ័យក្មេងម្នាក់បានរៀបរាប់ពី នាទីជិតស្លាប់ បន្ទាប់ពីភ្លេចខ្លួនញ៉ាំទុរេន និងផឹកស្រាបៀរ ភ្លាមៗនោះក៏ស្រាប់តែដកដង្ហើមមិនរួច សំណាងល្អមិត្តភ័ក្តិរបស់នាង បានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា។ តាមរយៈ បានបង្ហោះវីដេអូឃ្លីបជារូបភាព បន្ទាប់ពីខ្លួននាងបានញ៉ាំទុរេន និងផឹកស្រាបៀរ រហូតដល់មានការភ្ញាក់ផ្អើល ដោយនាងត្រូវបានដឹកដោយរថយន្តសង្គ្រោះទៅមន្ទីរពេទ្យជាបន្ទាន់។ ជាមួយគ្នានេះនាងបានសរសេរសារដើម្បីទុករំលឹកខ្លួនឯង សម្រាប់ហេតុការណ៍មួយនេះ និងសូមអរគុណអ្នកនៅក្បែរនាង និងមិត្តភ័ក្តិដែលមិនបោះបង់ចោលនាងផងដែរ។

នៅក្នុងវីដេអូឃ្លីប គេឃើញនាងនៅលើរថយន្តសង្គ្រោះបន្ទាន់ ក្នុងសភាពស្ទើរសន្លប់ បើកភ្នែកធំៗ ស្រាប់តែមានយុវជនម្នាក់ ចាំទះកំផ្លៀងនាង ដើម្បីហៅអោយនាងដឹងខ្លួននិងស្រែកថាកុំដេកៗ។ យ៉ាងណាមិញ បន្ទាប់ពីចេញពីមន្ទីរពេទ្យ នាងបានបង្ហោះឃ្លីបរៀបរាប់ពីហេតុការណ៍នេះ ដោយផ្តើមចេញពីពេលដែល « នាងញ៉ាំទុរេន ៣ដុំ ផឹកស្រាបៀរអស់ ២ដប ប៉ុន្តែដបទី២ មិនអស់ផង ខ្ញុំក៏មានរោគសញ្ញាក្តៅពេញខ្លួន តឹងទ្រូង ថប់ដង្ហើម ហាក់ដូចជាមានអ្វីម្យ៉ាងស្ទះបំពង់កគ្រប់ពេលវេលា»។
គួរបញ្ជាក់ថា កន្លងមកលោកសាស្ត្រាចារ្យបណ្ឌិត Jesada Denduangboriban សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn បានចេញប្រកាសព្រមានអំពីបញ្ហានេះ បន្ទាប់ពីទាហានអាយុ ២៤ ឆ្នាំម្នាក់មកពីខេត្ត Lampang បានញ៉ាំទុរេនអមដោយស្រាបៀរបន្ទាប់មកក៏សន្លប់ និងថប់ដង្ហើមរហូតដល់ស្លាប់នៅថ្ងៃទី៥ ឧសភា កន្លងមក៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






