ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានកំណត់ជំងឺអុតស្វា Monkeypox ជាជំងឺឆ្លងដែលតម្រូវឱ្យមានការជូនដំណឹង

    BY autoadmin June 8, 2022
    ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានកំណត់ជំងឺអុតស្វា Monkeypox ជាជំងឺឆ្លងដែលតម្រូវឱ្យមានការជូនដំណឹង

    ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ជំងឺអុតស្វា Monkeypox នឹងត្រូវកំណត់ថា ជាជំងឺឆ្លងដែលតម្រូវឱ្យមានការជូនដំណឹង (notifiable infectious disease) ចាប់ពីថ្ងៃពុធនេះ ដែលមានន័យថា គ្រូពេទ្យនៅក្នុងប្រទេសអង់គ្លេសទាំងអស់ នឹងត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន នៅពេលដែលពួកគេសង្ស័យថា នរណាម្នាក់មានផ្ទុកជំងឺនេះ។

    លោក Wendi Shepherd នាយកឧប្បត្តិហេតុជំងឺ Monkeypox នៅ UKHSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការធ្វើរោគវិនិច្ឆ័យ និងការរាយការណ៍យ៉ាងឆាប់រហ័ស គឺជាគន្លឹះក្នុងការរំខានដល់ការឆ្លង និងការទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃជំងឺអុតស្វា Monkeypox។ ច្បាប់ថ្មីនេះនឹងគាំទ្រដល់យើង និងដៃគូសុខភាពរបស់យើង ក្នុងការកំណត់អត្តសញ្ញាណ ព្យាបាល និងគ្រប់គ្រងជំងឺនេះបានយ៉ាងឆាប់រហ័ស»៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: