សភាសហភាពអឺរ៉ុបបានអនុម័តការហាមប្រាមលើរថយន្តសាំង និងម៉ាស៊ូតថ្មី នៅត្រឹមឆ្នាំ២០៣៥
- BY
- autoadmin
- June 9, 2022
សមាជិកសភាអឺរ៉ុបកាលពីថ្ងៃពុធនេះ បានបោះឆ្នោតដើម្បីគាំទ្រសំណើរបស់គណៈកម្មការអឺរ៉ុប សម្រាប់ការហាមឃាត់ទាំងស្រុងលើយានយន្ត ដែលបញ្ចេញឧស្ម័នកាបូនិកថ្មីនៅត្រឹមឆ្នាំ២០៣៥។ គណៈកម្មាការកាលពីឆ្នាំមុន ក៏បានបង្ហាញផែនការដើម្បីបញ្ឈប់ការលក់យានយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង ដែលជាផ្នែកមួយនៃគោលដៅអាកាសធាតុរបស់ខ្លួន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នលើសពីពាក់កណ្តាលក្នុងទសវត្សរ៍នេះ និង ៩០% នៅឆ្នាំ ២០៣៥។

វិធានការនេះទទួលបានសំឡេង ៣៣៩ ទល់នឹង ២៤៩ ជាមួយនឹងការដកខ្លួនមិនបោះឆ្នោត ២៤ សំឡេង នៅសម័យប្រជុំនៅទីក្រុង Strasbourg ប្រទេសបារាំង ដើម្បីការអនុវត្តកំណត់ការលក់នាពេលអនាគត ចំពោះម៉ូដែលអគ្គិសនីទាំងអស់ ដែលមិនបញ្ចេញឧស្ម័ន។ បច្ចុប្បន្នរថយន្ត បានចូលរួម ១២% នៅក្នុងការបំភាយឧស្ម័ន CO2 ទាំងអស់នៅក្នុងប្លុកសហភាពអឺរ៉ុប ដែលមានសមាជិក ២៧ ប្រទេស ខណៈដែលការដឹកជញ្ជូនសរុបមានចំនួនប្រហែល ១ ភាគ ៤៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






