ចិនបញ្ជាឱ្យប្រជាជនបិទទ្វារ និងបង្អួច ដោយសារព្រួយបារម្មណ៍ខ្យល់បក់បោកមកពីកូរ៉េខាងជើងអាចនាំមេរោគកូវីដមកជាមួយ
- BY
- autoadmin
- June 10, 2022
ចិនកំពុងតែព្រួយបារម្មណ៍នឹងខ្យល់បក់បោកមកពីកូរ៉េខាងជើង ដែលអាចនាំមេរោគកូរ៉ូណាមកជាមួយ ថែមទាំងបានបញ្ជាឱ្យប្រជាជនបិទទ្វានិងបង្អួចទៀតផង។ មន្ត្រីរដ្ឋាភិបាលនៅទីក្រុង Dandong ប្រទេសចិន ជាប់ព្រំដែនកូរ៉េខាងជើង បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា « ខ្ញុំមិនដឹងថាករណីជំងឺកូវីដ-១៩ថ្មីមានប្រភពមកពីណាទេ ប៉ុន្តែត្រូវបានគេជឿថាបានបក់នាំមេរោគពីកូរ៉េខាងជើង ខណៈពេលបច្ចុប្បន្នមេរោគនេះកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ Dandong បាននិយាយដូច្នេះថា ការឆ្លងថ្មីបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ ជាពិសេសកាលពីសប្តាហ៍មុន ហើយពួកគេភាគច្រើនគ្មានប្រវត្តិចេញក្រៅទាល់តែសោះ ព្រោះមានបញ្ជាបិទក្រុងទាំងមូលតាំងពីចុងខែមេសាកន្លងមក ដោយអ្នកភូមិម្នាក់ បានបង្ហាញប្រាប់ Bloomberg ថា «សមត្ថកិច្ចបានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេយ៉ាលូ ឬទន្លេអាម៉ុក ជាភាសាកូរ៉េ សូមបិទបង្អួចទាំងអស់នៅថ្ងៃដែលខ្យល់បក់មកពីប្រទេសកូរ៉េខាងជើង ពួកគេថែមទាំងស្នើសុំការត្រួតពិនិត្យតេស្តរហ័សរកមេរោគកូវីដអោយបានញឹកញាប់ផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ ការសន្មត់នេះត្រូវបានគាំទ្រដោយភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំ ជាមួយគ្នានេះដែរក៏មានការសិក្សាជាច្រើនបានបង្ហាញថា ការឆ្លងមេរោគតាមលំអងខ្យល់ គឺកម្រមានណាស់នៅក្នុងទីតាំងដាច់ស្រយាលពីគ្នា ជាពិសេសនៅកន្លែងបើកចំហដោយគ្មានការប៉ះពាល់និងមេរោគម្តងហើយម្តងទៀតក៏ដោយ។ មួយវិញទៀត Dandong គឺជាទីក្រុងដែលជាប់ព្រំដែន ថែមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយរវាងប្រទេសចិន និងកូរ៉េខាងជើង ជាង ៧០% នៃទំនិញរបស់កូរ៉េខាងជើងដែលធ្វើពាណិជ្ជកម្មជាមួយបរទេសត្រូវឆ្លងកាត់ទីក្រុងនេះ ក្នុងអំឡុងពេលមុនកូវិត១៩៕

អត្ថបទ៖ Bee
ប្រភព៖ bloomberg
- Share This Post:






