អន្តរជាតិ

អង្គការសុខភាពពិភពលោក៖ ចំនួន​អ្នក​ឆ្លង​មេរោគ​ជំងឺអុត​ស្វា​នៅ​ក្រៅ​ទ្វីប​អាហ្វ្រិក កើន​ដល់​ជាង ១​ពាន់​នាក់

BY
autoadmin
June 10, 2022

សារព័ត៌មាន Reuters បានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធទី០៨ ខែមិថុនា ឆ្នាំ២០២២ អំពីចំនួនករណីនៃមេរោគជំងឺអុតស្វា មានការផ្ទុះឡើងនាពេលបច្ចុប្បន្ននៅខាងក្រៅទ្វីបអាហ្រ្វិក កើន​ដល់​ជាង ១​ពាន់​នាក់ ប៉ុន្តែ​មិនទាន់មាន​អ្នក​ស្លាប់​នោះទេ។

រលកនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមកាលពីខែឧសភាកន្លងទៅនេះ បន្ទាប់ពីមានករណី​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​ប្រទេស​ចំនួន ២៩ ដោយ​មិន​រាប់​បញ្ចូល​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិកទេ។ លោកវេជ្ជបណ្ឌិត Adhanom Ghebreyesus បានបន្ថែមថា វាមានហានិភ័យដែលវីរុសជំងឺគ្រុនស្វា និងតាំងទីលំនៅក្នុងប្រទេសទាំងឡាយដែលមិនមែនជាការរាតត្បាតប្រចាំតំបន់ ប៉ុន្តែនេះក៏ជាអ្វីដែលអាចការពារបានផងដែរ ហើយនេះគឺជាការឆ្លុះបញ្ចាំងដ៏អកុសលនៃពិភពលោកដែលយើងរស់នៅ ចំណែកសហគមន៍អន្តរជាតិទើបតែយកចិត្តទុកដាក់ចំពោះជំងឺអុតស្វា ព្រោះវាលេចឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់” នាយក WHO បាននិយាយដោយបន្ថែមថាការផ្ទុះឡើងបានចាប់ផ្តើមបង្ហាញសញ្ញានៃការឆ្លងរួចហើយនៅក្នុងសហគមន៍នៃប្រទេសមួយចំនួន។

ជាមួយគ្នានេះ WHO បាន​ណែនាំ​អ្នក​ឆ្លង​ជម្ងឺអុតស្វា​ ឱ្យ​នៅសម្រាកដាច់ដោយឡែក​នៅឯផ្ទះ​ ហើយបានផ្តល់អនុសាសន៍ថា ប្រទេសមួយចំនួនអោយប្រើវិធានការចាក់វ៉ាក់សាំងក្រោយមានការប៉ះពាល់នឹងជំងឺអុតស្វា ដល់មនុស្ស រួមទាំងមន្ត្រីសុខាភិបាលសាធារណៈ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធដូចជាដៃគូផ្លូវភេទ គួរតែត្រូវបានចាក់ក្នុងរយៈពេល ៤ថ្ងៃ។  

ចំណែក លោកស្រី Sylvia Brind ដែលជាមន្ត្រីជាន់ខ្ពស់របស់ WHO បាននិយាយថា ពួកគេកំពុងវាយតម្លៃសក្តានុពលនៃវ៉ាក់សាំងជំងឺអុតស្វា ដែលរក្សាទុក ហើយក៏កំពុងទាក់ទងទៅដល់ក្រុមហ៊ុនផលិត និងបណ្តាប្រទេសដែលបានសន្យារឿងវ៉ាក់សុំាងនេះផងដែរ៕

អត្ថបទ៖ Bee

ប្រភព៖ channelnewsasia

Share This Post: