ចិនបានដកចេញ Winnie the Pooh ពី Disneyland ដោយសាររូប MEME មួយនេះ…
Winnie the Pooh ត្រូវបានគេរាយការណ៍ថាកំពុងត្រូវបានគេដកចេញពី Disneyland នាទីក្រុងសៀងហៃដោយបញ្ជារបស់ប្រធានាធិបតីលោកស៊ីជីនភីង។ យោងទៅតាមសាកលវិទ្យាល័យ Theme Park បានឱ្យដឹងថាការដកចេញនេះគឺដោយសារតែចិនបន្តប្រៀបធៀបលោកស៊ី ទៅនឹងខ្លាឃ្មុំក្នុងរឿង Winnie the Pooh នេះ ដោយក្នុងនោះមានរូបភាព (meme) មួយបានធ្វើការប្រៀបធៀបរូបថតរបស់លោកស៊ីដើរជាមួយលោកបារ៉ាក់អូបាម៉ាក្នុងឆ្នាំ២០១៣ ទៅនឹងរូប Pooh និង Tiger ដែលវាបានធ្វើឱ្យប៉ះពាល់ដល់លោកប្រធានាធិបតីស៊ីជីនភីងផ្ទាល់។
គួររំលឹកផងដែរថាកាលពីដើមឆ្នាំនេះប្រទេសចិនបានហាមឃាត់រឿង Christopher Robin របស់ក្រុមហ៊ុន Disney ផងដែរ។ ហើយយោងទៅតាមអ្នករាយការណ៍ដកស្រង់ពីប្រភពអនាមិកមួយបាននិយាយថាការហាមឃាត់មិនឱ្យមាន Winnie the Pooh តទៅទៀតគឺដោយសារវាបានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច គឺមេដឹកនាំលោកស៊ីជីនភីងផ្ទាល់តែម្តង៕

អត្ថបទ៖ លីដា
ប្រភព៖ independent