ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រាត់ប្រាសគ្រួសារជាប់គុកជាង២០ឆ្នាំ ដោយសារការចោទប្រកាន់ថា រំលោភនិងសម្លាប់មនុស្ស ចុងក្រោយត្រូវដោះលែងវិញ ដោយសារកាត់ទោសខុស

    BY autoadmin December 1, 2018
    ព្រាត់ប្រាសគ្រួសារជាប់គុកជាង២០ឆ្នាំ ដោយសារការចោទប្រកាន់ថា រំលោភនិងសម្លាប់មនុស្ស ចុងក្រោយត្រូវដោះលែងវិញ ដោយសារកាត់ទោសខុស

    ចិន៖ បន្ទាប់ពីបានចំណាយពេលជិតពាក់កណ្តាលនៃជីវិតរបស់គាត់នៅពន្ធនាគារ បុរសម្នាក់នៅក្នុងខេត្តជីលីនត្រូវបានរួចក្តីពីការចាប់រំលោភ និងឃាតកម្មដោយគាត់។ លោ Jin Zhehong សព្វថ្ងៃមានអាយុ៥០ឆ្នាំ ហើយកាលពីគាត់មានអាយុ២៧ឆ្នាំ គាត់ត្រូវប៉ូលីសចាប់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទរំលោភ និងសម្លាប់ក្មេងស្រីម្នាក់នៅក្នុងទីរហោស្ថានគីលីន។ កាលនោះប៉ូលីសបាននិយាយថា Jin Zhehong បានចុះទទួលស្ត្រីអាយុ២០ឆ្នាំម្នាក់ ហើយបានបើកបរចូលទៅក្នុងតំបន់ដាច់ស្រយាលរំលោភ​ និងសម្លាប់ហើយដុតសាកសពចោល។

    នៅឆ្នាំ១៩៩៦ Jin Zhehong ត្រូវបានគេរកឃើញថា មានទោសហើយត្រូវបានផ្តន្ទាទោសឱ្យស្លាប់ ហើយក្នុងរយៈពេលបួនឆ្នាំខាងក្រោយមកករណីរបស់គាត់ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការពីរដង តែនៅតែមានលទ្ធផលដូចគ្នា។ ទោះយ៉ាងណានៅឆ្នាំ២០១៤ ជាមួយបណ្តាញសារព័ត៌មានរដ្ឋចិនមួយនិយាយថា មានភាពមិនស៊ីចង្វាក់គ្នាជាច្រើននៅក្នុងរឿងក្តីនេះ ហើយការពិតគឺគ្មានភស្តុតាង ឬសាក្សីទាក់ទងនឹងរឿងឧក្រិដ្ឋកម្មនេះទេ ហើយមូលហេតុដែលលោក Jin Zhehong សារភាពថា បានធ្វើរឿងទាំងអស់នេះគឺដោរសារប៉ូលិសធ្វើទារុណកម្មមកគាត់ ដើម្បីសួរចម្លើយប៉ុណ្ណោះ។

    កាលពីប៉ុន្មានថ្ងៃមុននេះតុលាការបានលុបចោលការផ្តន្ទាទោសរបស់លោក ហើយបានដោះលែងគាត់ឱ្យមានសេរីភាពវិញក្រោយជាប់គុករយៈពេល២៣ឆ្នាំរួចហើយនោះ យ៉ាងណាមិញលោក Jin Zhehong បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅតុលាការបន្ទាប់ពីការចេញសាលក្រមថា៖ «វានៅតែជាភាពយុត្តិធម៌ទោះបីជាវាយឺតពេលក៏ដោយ» «អ្វីដែលខ្ញុំចង់ធ្វើនៅពេលនេះគឺទៅមើលផ្នូររបស់ឪពុកម្តាយរបស់ខ្ញុំ» ។


    អត្ថបទ៖ លីដា
    ប្រភព៖ shanghai

    Share This Post: