ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសវេណេហ្ស៊ុយអេឡា បានកត់ត្រាករណីដំបូងនៃជំងឺអុតស្វា Monkeypox ពីអ្នកដំណើរម្នាក់មកពីប្រទេសអេស្ប៉ាញ

    BY autoadmin June 13, 2022
    ប្រទេសវេណេហ្ស៊ុយអេឡា បានកត់ត្រាករណីដំបូងនៃជំងឺអុតស្វា Monkeypox ពីអ្នកដំណើរម្នាក់មកពីប្រទេសអេស្ប៉ាញ

    រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានកត់ត្រាករណីដំបូងនៃជំងឺអុតស្វា Monkeypox ពីបុរសម្នាក់ ដែលបានចូលមកប្រទេសនេះ តាមរយៈអាកាសយានដ្ឋានសំខាន់របស់ខ្លួននៅជិតទីក្រុងការ៉ាកាស ក្រោយពីបានត្រឡប់មកពីទីក្រុងម៉ាឌ្រីត របស់ប្រទេសអេស្ប៉ាញ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Magaly Gutierrez បាននិយាយនៅលើបណ្ដាញ Twitter ថា ឥឡូវនេះ ក្រុមការងារកំពុងការតាមដានរកមើលអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ។

    ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គាត់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ ការធ្វើតេស្តពាក់ព័ន្ធត្រូវបានអនុវត្ត ហើយសំណាករបស់គាត់ត្រូវបានបញ្ជាក់ថាវិជ្ជមាន»។ យ៉ាងណា រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​អាយុ​របស់​បុរស​ម្នាក់នោះ​ទេ។ គួរឱ្យដឹងដែរថា អាហ្សង់ទីន គឺជាប្រទេសអាមេរិកឡាទីនដំបូងគេ ដែលបញ្ជាក់ពីករណីនៃជំងឺអុតស្វា ខណៈដែលអេស្ប៉ាញ ចក្រភពអង់គ្លេស និងព័រទុយហ្គាល់ បានកត់ត្រាករណីភាគច្រើន ប៉ុន្តែសុទ្ធតែជាករណីស្រាលៗប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: