អន្តរជាតិ

ចិត្តដាច់ម្ល៉េះ! ក្មេងអាយុ ៩ឆ្នាំម្នាក់បានបាត់បង់ជីវិត ដោយសារម្ដាយ និងជីដូន មិនមើលថែរហូតជួបបញ្ហានេះ

BY
autoadmin
June 17, 2022

យោងតាមគេហទំព័រ Khaosod  បានរាយការណ៍ថា ក្មេងស្រីអាយុ 9 ឆ្នាំនៅរដ្ឋ Arizona ត្រូវបានគេប្រទះឃើញថាស្លាប់ ដោយសារតែភាពស្លេកស្លាំង និងកង្វះអាហារូបត្ថម្ភដែលបណ្តាលមកពីការឆ្លងមេរោគនៅក្បាល។ ឆ្លងតាមការពិនិត្យបានអោយដឹងថា ក្មេងស្រីនេះមានចៃជាច្រើន ហើយមុខរបស់នាងពោរពេញទៅដោយសត្វល្អិតទៀតផង។

ពាក់ព័ន្ធនឹងករណីនេះ ម្តាយរបស់ក្មេងនោះដែលមានឈ្មោះ Sandra Craykovich អាយុ ៣៨ឆ្នាំ និងជីដូនរបស់នាងឈ្មោះ Elizabeth Craykovich អាយុ ៦៤ឆ្នាំត្រូវបានចាប់ខ្លួនភ្លាមៗ ដោយសង្ស័យពីបទឃាតកម្ម។ ហើយ បន្ទាប់ពីការស៊ើបអង្កេត បានរកឃើញថា Sandra Craykovic បានផ្ញើសារទៅកាន់មិត្តប្រុសរបស់នាង ដោយនិយាយថា “ម៉ាក់ចង់ឱ្យខ្ញុំពិនិត្យមើលថា តើកូនស្រីរបស់ខ្ញុំបានស្លាប់ឬនៅ” ដែលនេះបង្ហាញអោយឃើញថាម្តាយនិងជីដូនរបស់ក្មេងម្នាក់នោះ បានដឹងពីអាការៈរបស់ក្មេងរួចទៅហើយ។

ជាមួយគ្នានេះដែរ របាយការណ៍​នៃការធ្វើ​កោសល្យ​វិច័យ​បាន​បង្ហាញ​ថា ក្មេង​ស្រី​រង​គ្រោះបាន​ស្លាប់​ដោយសារ​ជំងឺ​ខ្វះ​ឈាម  ដែលត្រូវបានឆ្លងដោយសត្វចៃ ហើយមូលហេតុមួយទៀតគឺកង្វះអាហារូបត្ថម្ភ ដោយប្រការ​នេះ​ដែរនាំ​ឱ្យ​តុលាការ​ពិចារណា​លើ​ក្មេង​ស្រី​អាយុ​ ៩​ឆ្នាំ​ ថាការស្លាប់​នេះដោយសារ​តែការ​ធ្វេសប្រហែស​របស់​ឪពុក​ម្តាយ ព្រោះធ្លាប់មានក្មេងអាយុ ១១ឆ្នាំនិង ១៣ឆ្នាំ ធ្លាប់មានរោគសញ្ញាស្រដៀងគ្នាបែបនេះ។ យ៉ាងណាមិញ  ពេលនេះម្ដាយ ក្មេងស្រី Sandra និងជីដូន Elizabeth ត្រូវឃុំខ្លួននៅមន្ទីរឃុំឃាំង ដែលស្ថិតក្នុងដំណាក់កាលរង់ចាំការកាត់ទោស ចំណែកក្មេងៗ ២នាក់ទៀតត្រូវបានបញ្ជូនទៅកាន់សមាជិកក្នុងគ្រួសារដ៏ទៃទៀត ដើម្បីជួយមើលថែពួកគេបន្តទៀត៕

អត្ថបទ៖ Bee

ប្រភព៖ khaosod

 

Share This Post: