តំបន់អាមេរិកមួយចំនួន ប្រឈមការឡើងកម្ដៅខ្លាំង ជាមួយអាកាសធាតុសើម ដែលធ្វើឱ្យក្តៅដល់ជាង ៤០អង្សារសេ
- BY
- autoadmin
- June 16, 2022
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា នៅថ្ងៃទី១៤ មិថុនា ថា ប្រជាជនរស់នៅក្នុងតំបន់ជាច្រើននៃតំបន់ Midwest ឬនៅភាគខាងជើងនៃសហរដ្ឋអាមេរិក និងតំបន់មួយចំនួននៅភាគខាងត្បូង ប្រឈមនឹងការឡើងកម្ដៅខ្លាំងពីរលកកម្ដៅដែលសាយភាយ គួបផ្សំនឹងអាកាសធាតុសើម ដែលធ្វើឱ្យសីតុណ្ហភាពនឹងកើនឡើងដល់ជាង ៤០អង្សារសេ។ ការកើនឡើងនេះ នឹងប៉ះពាល់ដល់មនុស្សជាង ១០០លាននាក់នៅពាក់កណ្តាលសប្តាហ៍នេះ។

ការិយាល័យឧតុនិយមអាមេរិកបានផ្ដល់ការជូនដំណឹងជាសាធារណៈ នៅ Wisconsin រហូតមកដល់រដ្ឋផ្លរីដា និងឈូងសមុទ្រម៉ិកស៊ិក ដើម្បីទប់ទល់នឹងលក្ខខណ្ឌក្តៅ និងសើម ដោយតំបន់ដែលនឹងត្រូវបានរងផលប៉ះពាល់ដោយរលកកម្តៅនេះរាប់បញ្ចូលទាំងតំបន់ El Paso, Dallas និង Houston ក្នុងរដ្ឋ Texas ក៏ដូចជា Oklahoma City, Kansas City និង Nashville និង Austin នៅ Texas និង Tucson នៅ Arizona ដែលនឹងក្តៅជាងតំបន់ផ្សេងទៀត។
ជាមួយគ្នានេះ ការិយាល័យឧតុនិយមស្នើឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការខ្សោះជាតិទឹកដល់រាង្គកាយ បាត់បង់ញើសច្រើន ហើយសូមប្រយ័ត្នពីហានិភ័យនៃការធ្វើការនៅខាងក្រៅ ចំពេលសីតុណ្ហភាពកើនឡើងដល់ ៤០ អង្សាសេនេះផងដែរ៕


អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






