ប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមានអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19
- BY
- autoadmin
- June 16, 2022
លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានដឹកនាំការឆ្លើយតបនឹងជំងឺរាតត្បាតជំងឺ COVID-19 របស់រដ្ឋាភិបាលអាមេរិក បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 នេះបើតាមការឱ្យដឹងរបស់វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង ឬ NIAID កាលពីថ្ងៃពុធ។ លោក Fauci បច្ចុប្បន្នមានអាយុ ៨១ឆ្នាំ ហើយលោកក៏បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងបានទទួលការចាក់ដូសជំរុញចំនួន ២ ដងរួចហើយដែរ។ លោក Fauci បានដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះ COVID-19 ចាប់តាំងពីការផ្ទុះឡើងដំបូងត្រូវបានគេរាយការណ៍នៅក្នុងប្រទេសក្នុងឆ្នាំ២០២០ ហើយបច្ចុប្បន្នគាត់បានបម្រើការជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមាន។

វិទ្យាស្ថាន NIAID និយាយថា លោក Fauci ថ្មីៗនេះមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក Joe Biden ឬមន្ត្រីរដ្ឋាភិបាលកំពូលណាមួយផ្សេងទៀតទេ។ តាមសេចក្តីរាយការណ៍ថា គាត់នឹងនៅតែធ្វើការពីផ្ទះរហូតដល់គាត់ធ្វើតេស្តអវិជ្ជមាន ព្រោះគាត់មានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា ការឆ្លងជំងឺ COVID-19 កំពុងកើនឡើងម្តងទៀតនៅក្នុងសហរដ្ឋអាមេរិក ដោយមានករណីថ្មីៗប្រហែល ១០០,០០០ និងការស្លាប់ ៣០០ ករណី ជារៀងរាល់ថ្ងៃ។ វ៉ារ្យ៉ង់រងរបស់អូមីក្រុង គឺ BA.4 និង BA.5 កំពុងជំរុញឱ្យមានការកើនឡើងនៃករណីថ្មីៗ ដោយសារការចម្លងរាតត្បាតបានឆាប់រហ័សរបស់វា៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






