បាតុករប៉ាឡេស្ទីនប៉ះគ្នាជាមួយទាហានព្រំដែនអុីស្រាអែលរបួស និងស្លាប់រាប់សិបនាក់
ហ្គាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៤១នាក់ បានរងរបួសកាលពីថ្ងៃសុក្រនៅក្នុងការប៉ះទង្គិចគ្នារវាងបាតុករប៉ាឡេស្ទីនរាប់ពាន់នាក់ និងទាហានអ៊ីស្រាអែលដែលឈរជើងនៅព្រំដែនរវាងហ្គាហ្សាស្ទ្រីបនិងអ៊ីស្រាអែល។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅពេលដែលបាតុករប៉ាឡេស្ទីនប្រមាណ ១២,០០០នាក់បានចូលរួមបាតុកម្មនៅថ្ងៃសុក្រ «ខួបទី៣៦ ថ្ងៃសុក្រដ៏អស្ចារ្យនៃការវិលត្រឡប់វិញ» រវាងក្រុមបាតុករដែលបានរៀបចំតាំងពីថ្ងៃទី៣០ខែមីនាមក។ បន្ទាប់ពីការអធិស្ឋានរួច អ្នកតវ៉ាប៉ាឡេស្ទីនទាំងនោះបានដើរក្បួនឆ្ពោះទៅរកព្រំដែនតំបន់ ហ្គាហ្សា-អ៊ីស្រាអែល ទើបបង្កឱ្យមានហេតុការណ៍នេះឡើង។
យ៉ាងណាមិញមេដឹកនាំក្រុមបាតុករប៉ាឡេស្ទីនបានព្រមានថា ប្រសិនបើអ៊ីស្រាអែលមិនបន្ធូរបន្ថយការរាំងស្ទះនៅលើតំបន់ហ្គាហ្សានោះទេពួកគេនឹងប្រើធម៌ក្តៅតបមកវិញ។ សាក្សីក្នុងហេតុការណ៍នេះបាននិយាយថា៖ ក្រុមបាតុករបានដុតសំបកកង់ឡាន ខណៈដែលទាហានព្រំដែនអ៊ីស្រាអែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងកៅស៊ូ និងបាញ់ប្រហារដោយផ្ទាល់ទៅលើបាតុករទៅវិញទៅមកតែម្តង៕



អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ