ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែប្រយុទ្ធជើងចាស់ David Villa ប្រកាសត្រលប់ទៅជួបជាមួយនឹងមិត្តចាស់ Iniesta នៅក្នុងក្លឹប Vissel Kobe

    BY Khmernote Media December 1, 2018
    ខ្សែប្រយុទ្ធជើងចាស់ David Villa ប្រកាសត្រលប់ទៅជួបជាមួយនឹងមិត្តចាស់ Iniesta នៅក្នុងក្លឹប Vissel Kobe

    ខ្សែប្រយុទ្ធជើងចាស់ David Villa គ្រោងនឹងត្រលប់ទៅជួបអតីតមិត្តរូមក្រុមរបស់គាត់កីឡាករ Andres Iniesta ដែលធ្លាប់លេងជាមួយនឹងគ្នាកាលពី Barcleona នៅក្នុងក្លឹប Vissel Kobe របស់លីគកំពូលជប៉ុន។

    បន្ទាប់ពីបញ្ចប់កុងត្រាជាមួយនឹងក្លឹប New York City របស់លីគកំពូលសហរដ្ឋអាមេរិក ខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះដែលធ្លាប់ជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីឆ្នាំ 2010 នោះបានប្រកាសនៅលើបណ្ដាញសង្គមថារូបលោកនឹងចាកចេញពីលីគកំពូលអាមេរិកហើយងាកមកចូលរួមជាមួយនឹងលីគកំពូលជប៉ុន ជាពិសេសវិលត្រលប់ទៅជួបអតីតមិត្តរួមក្រុមរបស់គាត់ខ្សែបម្រើ Andres Iniesta នៅក្នុងក្លឹប Vissel Kobe របស់ជប៉ុន។ ខ្សែប្រយុទ្ធ David Villa ធ្លាប់លេងជាមួយនឹងខ្សែបម្រើ Iniesta នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ក្នុងចន្លោះឆ្នាំ 2010-2013 ហើយខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់ជួយឲ្យ Barcelona ឈ្នះពានរង្វាន់ជាច្រើនផងដែរ។

    នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ ក្នុងរយៈពេលប៉ុន្មានដែលខ្ញុំក្លាយជាកីឡាករបាល់ទាត់អាជីព ខ្ញុំបានធ្វើការសម្រេចចិត្តលើរឿងសំខានៗជាច្រើន។ សម្រាប់អត្តពលិកម្នាក់វាពិតជាពិបាកខ្លាំងនៅពេលដែលយើងកំពុងឈរក្នុងទីលានប្រកួត។ ពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំតែងតែស្ដាប់និងធ្វើតាមការគិតរបស់ខ្ញុំ ជាពិសេសមនុស្សជុំវិញខ្លួនខ្ញុំ។ នៅក្នុងពេលកំពុងមានការសង្ស័យនេះ ខ្ញុំសង្ឃឹមថាជាចុះហត្ថលេខាជាមួយនឹងក្លឹបមួយឲ្យបានច្បាស់លាស់។ ហើយគោលដៅបន្ទាប់របស់ខ្ញុំគឺនៅក្នុងតំបន់អាស៊ី។

    បុត្រ

    ប្រភព៖ Goal

    Share This Post: