ធនាគារពិភពលោកសុខចិត្តចំណាយប្រាក់ ២០០ពាន់លានដុល្លារក្នុងសកម្មភាពការពារ «បំរ៉ែបំរួលអាកាសធាតុ»
ធនាគារពិភពលោកនាថ្ងៃចន្ទ ទី៣ ខែធ្នូនេះ បានចំណាយប្រាក់ ២០០ពាន់លានដុល្លារទៅដល់សកម្មភាព «បំរ៉ែបំរួលអាកាសធាតុ» សម្រាប់ឆ្នាំ ២០២១-២០២៥។ ធនាគារពិភពលោកបាននិយាយថា៖ ការធ្វើនេះស្របគ្នាជាមួយកិច្ចប្រជុំកំពូលទាក់ទងនឹងបំរ៉ែបំរួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលមានចំនួនប្រមាណ ២០០ប្រទេសចូលរួមនៅប្រទេសប៉ូឡូញ និងបានបង្ហាញពីគោលបំណងក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុទៅដល់ប្រទេសដែលចូលរួមឱ្យបានចូលរួមទាំងអស់គ្នា។
ចំនួយទាំងនេះត្រូវប្រើប្រាស់តាមរយៈការបង្កើនជំនួយហិរញ្ញវត្ថុដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ធនាគារពិភពលោក និងប្រទេសដែលចូលរួមបានប្តេជ្ញាចិត្តក្នុងការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យប្តេជ្ញា ដើម្បីកំណត់កំរិតសីតុណ្ហភាពសកលលោកឱ្យបានក្រោម ៣.៦អង្សាហ្វារិនហៃ ឬដល់កម្រិតសុវត្ថិភាព ១.៥អង្សាសេប្រសិនបើអាចធ្វើទៅបាន។ បណ្តាប្រទេសទាំង២០០ បានជួបប្រជុំនៅឯកិច្ចប្រជុំកំពូលស្តីពី «បំរ៉ែមំរួលអាកាសធាតុ» របស់អង្គការសហប្រជាជាតិដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្រុង Katowice របស់ប្រទេសប៉ូឡូញ៕
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia