ហ៊ានមែន! លោកចោរម្នាក់បានចូលប្លន់ហាងមាសទាំងថ្ងៃ ប្រមូលយកខ្សែកសរុបតម្លៃ ២ លានបាត បន្ទាប់ពីខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារគ្រីបតូ
- BY
- autoadmin
- June 20, 2022
ប៉ូលិសថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានខ្មាន់កាំភ្លើងម្នាក់បានចូលប្លន់ខ្សែកតម្លៃ ២ លានបាត (៥៦,៧៥៥ដុល្លារ) ពីហាងមាសមួយកន្លែង នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដោយសាររូបគេបានខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ។ ប៉ូលិសនិយាយថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប្លន់នេះមែន ដោយសារភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីស្ថានភាពមិនល្អនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ។ យ៉ាងណាក៏ដោយ ដើម្បីការពារសិទ្ធិស្របច្បាប់ អត្តសញ្ញាណរបស់លោកចោរមិនត្រូវបានបង្ហាញទេ។ អំពើប្លន់នេះបានកើតឡើងនៅហាងលក់មាស Buan Lee នៅផ្លូវចក្រាភេត ក្នុងសង្កាត់ Phra Nakhon ទីក្រុងបាងកក។

លោកចោរបានពាក់ម៉ាស និងចូលប្លន់ហាងមាសកាលពីថ្ងៃសៅរ៍ មុនពេលដកកាំភ្លើងខ្លីចេញពីកាបូបស្ពាយរបស់គាត់ ហើយគ្រវីគ្រាវាត់ទៅកាន់បុគ្គលិក និងអតិថិជនរបស់ហាង។ ភ្លាមៗនោះ ម្ចាស់ហាងឈ្មោះ Kornrawik Wangcharoenrung រួមជាមួយនឹងបុគ្គលិក និងអតិថិជនមួយចំនួន ក៏បានរត់ទៅបន្ទប់ខាងក្រោយហាង ខណៈលោកចោរបានប្រមូលយកខ្សែកមាស ហើយរត់គេចខ្លួនបាត់។ លោកចោរក៏បានជុះខ្សែកចំនួន ២ ខ្សែ នៅតាមផ្លូវមុខហាងផងដែរ។ លោកចោរបានរត់គេចខ្លួនតាមម៉ូតូ ប៉ុន្តែប៉ូលិសបានប្រើវីដេអូពីកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានដំណើររបស់ចោរ។ នៅថ្ងៃបន្ទាប់ ពួកគេបានចាប់ខ្លួនជនសង្ស័យ និងនាំខ្លួនទៅកាន់ហាង ដើម្បីចាត់ការបន្ត៕



អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






