អន្តរជាតិ

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានគាំទ្រនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកុមារអាយុរហូតដល់ ៦ខែ

BY
autoadmin
June 20, 2022

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពោះកុមារដែលមានអាយុរហូតដល់ ៦ខែ ដោយអនុញ្ញាតឱ្យដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេសចាប់ផ្តើមនៅសប្តាហ៍នេះ។ ចំណាត់ការរបស់ CDC បានកើតឡើងបន្ទាប់ពី ក្រុមទីប្រឹក្សារបស់ស្ថាប័នបានបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដើម្បីណែនាំឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់កុមារទាំងនោះ។ លោក Rochelle Walensky នាយក CDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងដឹងថាឪពុកម្តាយ និងអ្នកថែទាំរាប់លាននាក់ មានបំណងចង់ចាក់វ៉ាក់សាំងកូនតូចៗរបស់ពួកគេ ហើយជាមួយនឹងការសម្រេចចិត្តនៅថ្ងៃនេះ ពួកគេអាច»។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ ក៏បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំង Moderna សម្រាប់កុមារដែលមានអាយុពី ៦ខែ ដល់ ៥ឆ្នាំ និងវ៉ាក់សាំង Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ៦ខែ ដល់ ៤ឆ្នាំ។ វេជ្ជបណ្ឌិត Beth Bell ដែលជាវេជ្ជបណ្ឌិតម្នាក់នៅក្នុងក្រុមប្រឹក្សាយោបល់ បាននិយាយបន្ទាប់ពីការបោះឆ្នោតថា៖«ការឆ្លងជំងឺ COVID-19 បានសម្លាប់កុមារ ហើយយើងមានឱកាសដើម្បីការពារវា។ នេះគឺជាឱកាសមួយ ដើម្បីការពារហានិភ័យដែលគេស្គាល់ជាទូទៅ»។ ចំណែករដ្ឋមន្ត្រីក្រសួងអប់រំ Miguel Cardona ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការនេះគឺជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ» មួយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: