បុរសជនជាតិថៃប្រកាសលក់ភោជនីយដ្ឋាននៅអាមេរិក ក្នុងតម្លៃតែ ៩ម៉ឺនដុល្លារ ព្រោះកូនទាំង ៣នាក់ទទួលបានសិទ្ធរៀនដោយមិនគិតថ្លៃ
- BY
- autoadmin
- June 21, 2022
បុរសជនជាតិថៃម្នាក់បានបង្ហោះនៅលើហ្វេសប៊ុក ប្រកាសលក់ភោជនីយដ្ឋានរបស់ខ្លួននៅសហរដ្ឋអាមេរិក ក្នុងតម្លៃត្រឹមតែ ៩ម៉ឺនដុល្លារ ដោយសារតែលែងមានបន្ទុកត្រូវផ្គត់ផ្គង់ការសិក្សាកូន ដោយសារកូនៗទទួលបានសិទ្ធរៀនដោយឥតគិតថ្លៃ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតរហូតដល់រៀនចប់។

បុរសដែលជាម្ចាស់ហាងនោះបានបង្ហោះសារបញ្ជាក់ដូច្នេះថា៖ ” ការលក់ភោជនីយដ្ឋាននៅមេហ្គា ព្រោះកូនពៅបានបញ្ចប់ការសិក្សាហើយ បន្ទាប់ពីទទួលបានសិទ្ធិរៀនដោយឥតគិតថ្លៃសម្រាប់កូន ៣នាក់រយៈពេល ៧ឆ្នាំ (សិក្សាធៀបនឹងសាលាអន្តរជាតិនៅប្រទេសថៃ)។ ពេលនោះខ្ញុំសេងហាងតពីគេក្នុងតម្លៃ ១០ម៉ឺនដុល្លារ ដោយសង្ឃឹមថាកូនទាំង៣នាក់រៀនតែ ២ឆ្នាំ ដើម្បីទទួលបានកម្រៃ ឬ រួចដើម។ បន្តែនៅយូរៗទៅកូនៗចំណាយពេលរៀនដល់ទៅ៧ឆ្នាំ តែចៃដន្យអីជាមួយនឹងសង្គមបរិស្ថានដែលល្អខ្លាំង ការសិក្សាគឺមិនអស់លុយពិតមែន ពោលគឺអ្វីគ្រប់យ៉ាងមិនគិតថ្លៃនោះទេ ទាំងសេវាឡានដឹកមកផ្ទះ ក៏មិនត្រូវអស់ឡើយសូម្បីតែមួយកាក់មួយសេន។ ថ្ងៃនេះខ្ញុំលក់ហាងបន្តក្នុងតម្លៃ ៩០,០០០$ ដោយឱ្យទាំងឡាន ១គ្រឿងទុកប្រើសម្រាប់ធ្វើការ ព្រមទាំងឲ្យប្រពន្ធរបស់គាត់ស្នាក់នៅបង្រៀនការងារដោយឥតគិតថ្លៃ ៣ខែទៀត ដោយបង្រៀនទាល់តែចេះម្ចាស់ថ្មីធ្វើដោយខ្លួនឯងទៀតផង។ ចាប់អារម្មណ៍អាច inbox មកខ្ញុំបាន ឬបន្ថែមបន្ទាត់ផ្ទាល់ខ្លួនទៅ Line id: kraipitais “។
យ៉ាងណាមិញ មានមនុស្សជាច្រើនចាប់អារម្មណ៍នឹងសារបង្ហោះនេះ ព្រោះតម្លៃលក់ រួមទាំងសម្ភារៈដែលមានអោយស្រាប់ឥតគិតថ្លៃ មើលទៅមានតម្លៃណាស់ក្នុងការវិនិយោគ រួមទាំងសុខុមាលភាពផ្សេងៗ ដើម្បីទទួលបានពីប្រទេសដែលគួរឱ្យចាប់អារម្មណ៍បណ្តាលឱ្យមានការបង្ហោះនេះ ត្រូវបានគេចែករំលែកជាង ២,០០០ដង និងមានមនុស្សជាច្រើនបានចូលមក Comment និងសួរពត៌មានលំអិត៕

អត្ថបទ៖ Bee
ប្រភព៖https://www.sanook.com/news/8579690/
- Share This Post:






