អន្តរជាតិ

ហួសចិត្ត! ស្ត្រីជនជាតិចិនម្នាក់ សុំចូលបន្ទប់ទឹកក្នុងហាងកាហ្វេ ១កន្លែង តែដោយសារបន្ទប់ខូច មានអីលួចចូលបត់ជើងតូចដល់ក្នុងការិយាល័យគេតែម្ដង

BY
autoadmin
June 21, 2022

ហេតុការណ៍មួយបានកើតឡើងនៅក្នុងខេត្ត Hualien របស់តៃវ៉ាន់ ដោយមានស្ត្រីម្នាក់នៅក្នុងវីដេអូឃ្លីបបានចុះពីលើរថយន្តរបស់រដ្ឋាភិបាលនៅឯទីភ្នាក់ងារអភិរក្សសត្វព្រៃ បានចូលមកសុំចូលបន្ទប់ទឹកក្នុងហាងកាហ្វេ ប៉ុន្តែបុគ្គលិកបាននិយាយថា បន្ទប់ទឹកកំពុងជួសជុល ដូច្នេះមិនអាចប្រើប្រាស់បានទេ នាងគួរតែដើរចេញទៅរកកន្លែងផ្សេងប៉ុន្តែផ្ទុយទៅវិញ នាងបាននៅឈរក្នុងហាងចាំ ហើយនៅពេលដែលបុគ្គលិកនោះភ្លេចខ្លួន នាងក៏លួចចូលទៅក្នុងការិយាល័យរបស់ហាង និងធ្វើបត់ជើងតូចនៅក្នុងនោះដោយទឹកមុខស្មើ។

កាមេរ៉ាសុវត្ថិភាពបានចាប់យករូបភាព ដែលនាងប្រើក្រដាស់ជូតសម្អាតកំរាលឥដ្ឋយ៉ាងប្រញាប់មុន​នឹង​ដើរ​ចេញ​ទៅ​ហាក់​ដូច​ជា​មិន​មាន​អ្វី​កើត​ឡើង។ រឿងរ៉ាវ​នេះបានដឹងដល់បុគ្គលិកនៅ​ពេល​បុគ្គលិក​ចូល​ទៅ​ខាង​ក្រោយ​ហាង​ដើម្បី​យក​របស់​របរ ហើយធំក្លិនដូចទឹកនោម ដូច្នេះក៏បានពិនិត្យមើល កាមេរ៉ាសុវត្ថិភាព  រហូតដល់ឃើញរូបភាពដ៏គួរឱ្យហួសចិត្តនេះ មុន​នឹង​បង្ហោះ​នៅលើបណ្ដាញសង្គមរហូត​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ក្នុង​ពិភព​អនឡាញ​ភ្លាមៗ៕

អត្ថបទ៖ Bee

ប្រភព៖ ettoday

Share This Post: