អន្តរជាតិ

ប្រធានអង្គការណាតូបានព្រមានថា សង្គ្រាមនៅអ៊ុយក្រែនអាចនឹងត្រូវអូសបន្លាយរាប់ឆ្នាំ

BY
autoadmin
June 21, 2022

ប្រធាន​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (ណាតូ) ​បាន​អំពាវ​នាវ​ឱ្យមានការ​ជួយដល់​អ៊ុយក្រែន​ក្នុង​រយៈ​ពេល​វែង ដោយបានលើកឡើង​ថា ​សង្គ្រាម​អាច​អូស​បន្លាយ​ច្រើន​ឆ្នាំទៀត។ អគ្គលេខាធិការលោក Jens Stoltenberg បានធ្វើការព្យាករណ៍បែបនេះនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យនៅក្នុងកាសែត Bild របស់ប្រទេសអាល្លឺម៉ង់ ដោយបាននិយាយថា «យើងត្រូវរៀបចំសម្រាប់ការពិតដែលថា វា [សង្គ្រាម] អាចចំណាយពេលច្រើនឆ្នាំ»។

លោកបានបន្ថែមថា៖«យើងមិនត្រូវបោះបង់ចោលការគាំទ្រអ៊ុយក្រែននោះទេ បើទោះបីជាការចំណាយខ្ពស់ មិនត្រឹមតែសម្រាប់ការគាំទ្រផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែការកើនឡើងនៃថាមពល និងតម្លៃអាហារផងដែរ»។ ប៉ុន្តែលោក Stoltenberg ក៏បានច្រានចោលនូវលទ្ធភាពដែលថា ណាតូនឹងបញ្ជូនទាហានដោយផ្ទាល់ទៅកាន់អ៊ុយក្រែន។ លោក​បាន​និយាយ​ថា ណាតូ​បាន​និង​កំពុង​បង្កើន​សមត្ថភាព​យោធា​ ដើម្បី​ការពារ​ដែន​គោក សមុទ្រ និង​ផ្លូវអាកាស​របស់​ប្រទេស​សមាជិក។ លោក​បាន​ទទូច​ថា ណាតូ​កំពុង​ផ្ញើ​សារ​ច្បាស់លាស់​មួយ​ទៅ​រុស្ស៊ី ដើម្បី​កុំ​ឱ្យ​ក្រុង​ម៉ូស្គូ​យល់​ខុស​ពី​ជំហរ​របស់​ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: