អន្តរជាតិ

ប្រទេស​អ៉ីរ៉ាក់ ប្រឈមនឹងរលកកម្តៅ ដែលកើនឡើងដល់ ៤៨-៥០ អង្សាសេ

BY
autoadmin
June 22, 2022

គេហទំព័រព័ត៌មាន Gulf News បានរាយការណ៍កាលពីចុងសប្តាហ៍ថា ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៉ីរ៉ាក់ កំពុង​ប្រឈម​នឹង​រលក​កម្ដៅ​ដែល​កំពុង​កើនឡើង ដោយសីតុណ្ហភាពបានកើនឡើងលើសពី ៤៨ អង្សាសេ។ ការកើនឡើងកម្ដៅនេះ  ប្រជាជន​ក្រុង​បាកដាដ ​ត្រូវ​ជ្រើសរើស​សកម្មភាព​ដើម្បី​បន្ធូរ​អារម្មណ៍ ដូចជាការធ្វើដំណើរទៅសួនទឹក និងសម្រាកនៅលើទន្លេ Tigris បន្ទាប់ពីតំបន់ជាច្រើនត្រូវផ្ដាច់ចរន្តអគ្គិសនីនៅពេលថ្ងៃ ដើម្បីសន្សំថាមពលទុកប្រើប្រាស់។

ការិយាល័យឧតុនិយមរបស់ប្រទេសអ៉ីរ៉ាក់បានរាយការណ៍ថា សីតុណ្ហភាពនៅអ៉ីរ៉ាក់ក្តៅបំផុត ត្រូវបានវាស់កាលពីចុងសប្តាហ៍មុននៅ Amara  ភាគអាគ្នេយ៍នៃប្រទេស ជាមួយនឹងសីតុណ្ហភាពរហូតដល់ ៥០អង្សាសេ។ អ្នកជំនាញព្រមានដូច្នេះថា តំបន់មជ្ឈិមបូព៌ាកំពុងរងផលប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុ ហើយអាកាសធាតុទំនងជាកាន់តែក្តៅ និងស្ងួតជាងមុន ហើយនឹងអាចកាន់តែអាក្រក់ថែមទៀត ព្រមទាំងមានគ្រោះធម្មជាតិដូចជាព្យុះខ្សាច់ ព្យុះដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និង ការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗទៀតផង៕

អត្ថបទ៖Bee

ប្រភព៖ thairath

Share This Post: