អន្តរជាតិ

កូនប្រុសរបស់ Elon Musk ដាក់ពាក្យបណ្តឹងសុំប្តូរឈ្មោះ ប្ដូរភេទ ហើយកាត់កាល់ឪពុកដោយមិនចង់មានទំនាក់ទំនងអ្វីទាំងអស់

BY
autoadmin
June 22, 2022

កូនប្រុសរបស់មហាសេដ្ឋី Elon Musk គឺ Xavier Alexander Musk កាលពីពេលថ្មីៗនេះ បានដាក់ពាក្យប្ដឹងទៅតុលាការស្រុក LA Santa Monica ដើម្បីប្ដូរឈ្មោះ និងភេទ បន្ទាប់ពីបានវះកាត់កែភេទទៅជាស្រីបានសម្រេច។ Xavier Alexander អាយុ ១៨ឆ្នាំ បានដាក់ញត្តិទៅតុលាការដើម្បីសុំប្ដូរឈ្មោះ និងភេទថ្មី ដោយសារ​យុវជនរូបនេះ មិនចង់មានទំនាក់ទំនងជាមួយឪពុករបស់ខ្លួន គឺលោក Musk ទោះក្នុងទំនាក់ទំនងអ្វីក៏ដោយ។

ជាមួយគ្នានេះដែរ Xavier ស្នើសុំប្ដូរឈ្មោះទៅជា Vivian Jenna Wilson ហើយចង់ប្ដូរពីភេទប្រុស ទៅស្រី វិញ រួមទាំងប្រើនាមត្រកូលដូចទៅនឹងម្ដាយរបស់ខ្លួនគឺលោកស្រី Justin Wilson ដែល​បាន​លែង​លះជាមួយលោក Musk ក្នុង​ឆ្នាំ ២០០៨។ ទោះជាយ៉ាងណាក្ដី បច្ចុប្បន្ន​មិន​មាន​ព័ត៌មាន​ច្បាស់​លាស់​អំពី​ជម្លោះ​រវាង Xavier ទេ ហើយមកទល់ពេលនេះមេធាវីរបស់លោក Musk និងមន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ Tesla ក៏មិនទាន់ចេញមុខបកស្រាយអំពីរឿងនេះនៅឡើយដែរ​។

គួរឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា បន្ទាប់ពីយុវជន Xavier បានដាក់ញត្តិត្រឹមតែមួយខែ ដើម្បីសុំឱ្យតុលាការផ្លាស់ប្តូរឈ្មោះ និងភេទ លោក Musk ក៏បានសន្យាថា នឹងគាំទ្រគណបក្សសាធារណរដ្ឋដែលតស៊ូមតិសម្រាប់ការរឹតបន្តឹងសិទ្ធិអ្នកប្តូរភេទនៅក្នុងរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក៕

អត្ថបទ៖ Bee

ប្រភព៖ sanook

Share This Post: