មកស្គាល់កញ្ញា Alika Schmidt កីឡាកររត់ប្រណាំងវ័យក្មេងជនជាតិអាល្លឺម៉ង់ និងជាអត្តពលិកដែលស្អាតនិងសិចស៊ីបំផុតក្នុងលោក
- BY
- autoadmin
- June 24, 2022
Alika Schmidt កីឡាកររត់ប្រណាំងវ័យក្មេងជនជាតិអាល្លឺម៉ង់ ធ្លាប់ត្រូវបានគេហទំព័រ bustedcoverage.com ចាត់ទុកថា ជាអត្តពលិកដែលស្អាតនិងសិចស៊ីបំផុតក្នុងលោកជាមួយនឹងកម្ពស់រូបរាងមុខមាត់ដែលមើលទៅមិនចាញ់តារាម៉ូដែលអាជីពប៉ុន្មានទេ។ Elika Schmidt ជាកីឡាការិនីជម្រើសជាតិអាល្លឺម៉ង់មួយរូប ដែលកន្លងមកនាងធ្លាប់ឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ប្រណាំង 4x400m ផ្នែកនារីក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៧ រហូតដល់នាងមានឱកាសជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិទៅប្រកួតទាំងទ្វីបអឺរ៉ុប និងអូឡាំពិកចុងក្រោយបង្អស់។

ជាមួយគ្នានេះ នាងក៏បានថតស្ប៉ត ថតម៉ូដ និងថតឈុតហែលទឹក ជាច្រើនសន្លឹកផងដែរ ហើយវាគឺជាការថតរូបសម្រាប់ការបង្ហាញរូបរាងកាយដែលធ្វើឱ្យ Elika Schmidt ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ រហូតដល់ត្រូវបានគេហៅថា “អត្តពលិកស្រីសិចស៊ីបំផុតក្នុងពិភពលោក” និងជាមធ្យោបាយសម្រាប់នាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សង្គមផ្សេងៗ រហូតធ្វើអោយ Playboy ដែលជាទស្សនាវដ្តីសិចស៊ីដ៏ល្បីល្បាញលើពិភពលោក ព្យាយាមទាក់ទងនាង ជាមួយការចំណាយគ្មានដែនកំណត់ដើម្បីចែចង់ទៅកាន់ Elika Schmidt ឱ្យចូលរួមធ្វើការជាមួយ ប៉ុន្តែនាងបានទទូចយ៉ាងម៉ឺងម៉ាត់ ព្រមទាំងច្រានចោលរាល់លើក។
ថ្មីៗនេះ Schmidt វ័យ ២៣ឆ្នាំបានចេញមកនិយាយតាមរយៈ sport bible ដែលជាប្រព័ន្ធផ្សព្វផ្សាយកីឡាថា នាងត្រូវបានគេដាក់ឈ្មោះ ថាជាអត្តពលិកសិចស៊ី ធ្វើឱ្យសមត្ថភាពរបស់នាងត្រូវបានមនុស្សជាច្រើនមើលរំលង ហើយនាងចង់បង្ហាញខ្លួនឯងថា ជាអត្តពលិកដែលមានសមត្ថភាពច្រើនជាងរូបរាង។
នាងបានបន្តទៀតថា «ខ្ញុំគ្រាន់តែចង់ឱ្យគេមើលឃើញថា ជាអត្តពលិក ខ្ញុំចង់ក្លាយជាអ្នកបំផុសគំនិតដល់យុវជន និងបង្ហាញអ្នករាល់គ្នាពីភាពស្រស់ស្អាតនៃកីឡាដែលខ្ញុំលេង»។ ទោះបីជាយ៉ាងណាក៏ដោយកញ្ញា Schmidt បាននិយាយថា កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពដែលនាងទទួលបានគឺល្អ ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនាងត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងពិភពលោកទំនើបនាពេលបច្ចុប្បន្ន៕








អត្ថបទ៖ Bee
ប្រភព៖https://www.sanook.com/sport/1388613/
- Share This Post:






