ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គណៈកម្មាធិការរបស់ WHO នឹងពិភាក្សាថា តើការរាតត្បាតនៃជំងឺអុតស្វាគឺជាភាពអាសន្នសុខភាពពិភពលោក ឬយ៉ាងណា

    BY autoadmin June 24, 2022
    គណៈកម្មាធិការរបស់ WHO នឹងពិភាក្សាថា តើការរាតត្បាតនៃជំងឺអុតស្វាគឺជាភាពអាសន្នសុខភាពពិភពលោក ឬយ៉ាងណា

    គណៈកម្មាធិការសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) បានជួបប្រជុំគ្នា ដើម្បីពិភាក្សាថា តើការផ្ទុះឡើងនៃជំងឺអុតស្វានាពេលបច្ចុប្បន្ននេះ បង្កើតបានជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ ឬទេ។ អ្នកជំនាញមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាលើព័ត៌មានចុងក្រោយអំពីជំងឺនេះ ខណៈមានករណីបញ្ជាក់សរុបច្រើនជាង ៣,២០០ ត្រូវបានគេរាយការណ៍ទៅ WHO ពី ៤៨ ប្រទេស នៅក្នុងឆ្នាំនេះ។

    WHO បាននិយាយថា អគ្គនាយកលោក Tedros Adhanom Ghebreyesus នឹងសិក្សាលទ្ធផលនៃការពិភាក្សា ហើយសម្រេចចិត្តក្នុងរយៈពេលពីរបីថ្ងៃថា តើត្រូវប្រកាសការផ្ទុះឡើងនៃជំងឺស្វាជាគ្រាអាសន្ន ឬទេ។ ការិយាល័យប្រចាំតំបន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប បាននិយាយថា ករណីជំងឺអុតស្វាចំនួន ២,៧៤៦ ត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងដែនដីចំនួន ២៩ ភាគច្រើននៅអឺរ៉ុប គិតត្រឹមថ្ងៃអង្គារនេះ។ បច្ចុប្បន្ននេះ មានតែជំងឺស្វិតដៃជើង (polio) និង COVID-19 ប៉ុណ្ណោះ ដែលត្រូវបាន WHO ដាក់ចូលក្នុងបញ្ជីគ្រាអាសន្ន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: