អន្តរជាតិ

បា.ញ់​ប្រហារ​ក្នុង​ក្លឹប​រាត្រី​នៅប្រទេសន័រវែស បានឆក់យកជីវិតមនុស្សចំនួន ២​នាក់ និង​របួស ១៤​នាក់

BY
autoadmin
June 25, 2022

ប៉ូលិសបាននិយាយថា មនុស្សចំនួន ២នាក់ បានស្លាប់ និង ១៤នាក់ បានរងរបួស នៅថ្ងៃសៅរ៍នេះ នៅក្នុងការបាញ់ប្រហារនៅក្លឹបរាត្រី និងនៅដងផ្លូវក្បែរនោះក្នុងរដ្ឋធានី Oslo ប្រទេសន័រវេស។ ប៉ូលិសបានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យម្នាក់ដែលគេជឿថា ជាជនដៃដល់តែមួយគត់ត្រូវបានចាប់ខ្លួន។ កន្លែងកើតហេតុគឺលាតសន្ធឹងពី London Pub តាមរយៈក្លឹបជិតខាង ហើយបន្តទៅផ្លូវក្បែរនោះ ខណៈជនសង្ស័យត្រូវបានចាប់ខ្លួនប៉ុន្មាននាទីបន្ទាប់ពីការបាញ់ប្រហារបានចាប់ផ្តើម។ ជម្រាបដែរថា London Pub គឺជាបារ និងក្លឹបរាត្រីដ៏ពេញនិយមសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា នៅកណ្តាលទីក្រុង Oslo ។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា អ្វី​ជា​មូលហេតុ​នៃ​ការ​វាយ​ប្រហារ​នោះ​ទេ ខណៈដែលទីក្រុង Oslo គ្រោងនឹងរៀបចំក្បួនដង្ហែ Pride ប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃសៅរ៍នេះផងដែរ។ នាយកដ្ឋានប៉ូលីសទីក្រុង Oslo បាននិយាយនៅក្នុង Twitter ថា៖«មនុស្សចំនួន ២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់»។ ប៉ូលិស​បាន​និយាយ​ថា មនុស្ស​ ១៤​នាក់​ ផ្សេងទៀត ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ  ហើយ​ច្រើន​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: