រថភ្លើងលើអាកាសថៃ (BTS SkyTrain) តម្រូវឱ្យអ្នកដំណើរពាក់ម៉ាស់គ្រប់ពេលជិះ ដើម្បីសុវត្ថិភាពសាធារណៈ ទោះរដ្ឋាភិបាលសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាសក៏ដោយ
- BY
- autoadmin
- June 25, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath បានឱ្យដឹងថា រថភ្លើងលើអាកាសថៃ (BTS SkyTrain) ជូនដំណឹងដល់អ្នកដំណើរ ដោយតម្រូវឱ្យពាក់ម៉ាស់គ្រប់ពេលពេលប្រើប្រាស់សេវាកម្ម ដើម្បីសុវត្ថិភាពសាធារណៈ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសឱ្យផ្អាកពាក់ម៉ាស់ និងពាក់ដោយស្ម័គ្រចិត្តនោះ។

គួរបញ្ជាក់ផងដែរថា ការពាក់ម៉ាស់នៅទីធ្លាសាធារណៈខាងក្រៅអាគារបិទជិតលែងក្លាយជាកាតព្វកិច្ចសម្រាប់ពលរដ្ឋថៃទៀតហើយ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ថៃ ដែលត្រូវបានធ្វើឡើងតបតាមការណែនាំដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា៕




អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






