អន្តរជាតិ

សភាអាមេរិកអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍

BY
autoadmin
June 25, 2022

សភាអាមេរិកបានអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង ដែលជាច្បាប់អាវុធដ៏សំខាន់បំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំ។ ច្បាប់នេះ​ដាក់​ការ​ត្រួតពិនិត្យ​កាន់តែ​តឹងរ៉ឹង​លើ​អ្នកទិញ​វ័យក្មេង និង​លើកទឹកចិត្ត​ឱ្យ​រដ្ឋ​ដក​កាំភ្លើង​ចេញពី​មនុស្ស​ដែល​ចាត់ទុកថា ​ជាការ​គំរាមកំហែង​។ វិធានការ​នេះ​ទទួល​បាន​ការ​គាំទ្រ​ទ្វេភាគី ដោយ​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំនួន ១៤នាក់ ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​សំឡេង​គាំទ្រ ២៣៤ ទល់​នឹង ១៩៣។

ច្បាប់នេះក៏ត្រូវបានបញ្ជូនទៅប្រធានាធិបតីលោក Joe Biden ដើម្បីចុះហត្ថលេខាលើច្បាប់ ខណៈដែលកាលពីថ្ងៃព្រហស្បតិ៍ សេចក្តីព្រាងច្បាប់នេះក៏បានអនុម័តនៅក្នុងព្រឹទ្ធសភាផងដែរ ដោយមានសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន ១៥នាក់ បានបោះឆ្នោតរួមជាមួយនឹងសហសេវិកប្រជាធិបតេយ្យរបស់ពួកគេ ដើម្បីគាំទ្រចំពោះសេចក្តីព្រាងច្បាប់នេះ។ ទីបំផុត​វា​បានឈ្នះ ក្នុង​ការ​បោះឆ្នោតជាមួយនឹងលទ្ធផល ៦៥-៣៣៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: