ហួសចិត្ត! ស្ត្រីជនជាតិឥណ្ឌាម្នាក់ រៀបការបាន ៤៥ថ្ងៃ ស្រាប់តែលួចលុយ និងរបស់មានតម្លៃរបស់ប្តី ហើយរត់ទៅនៅជាមួយសង្សារចាស់វិញ
កាលពីថ្ងៃទី២២ ខែមិថុនា គេហទំព័រ Indian Times បានរាយការណ៍អំពីរឿងរ៉ាវស្នេហារវាងប្តីប្រពន្ធមួយគូរ ដែលប្រពន្ធមានអាយុ ២០ឆ្នាំ បានរត់ចោលប្តីទៅរស់នៅជាមួយសង្សារចាស់វិញ។ បើទោះបីជារឿងលក្ខណៈនេះតែងធ្លាប់កើតឡើងជារឿយៗក្តី ប៉ុន្តែរឿងនេះវាបែរជាប្តូរក្រឡាស់ច្រើនលើសពីការគិត។ 
យោងតាមរបាយការណ៍ នៅទីក្រុង Nabatpur ប្រទេសឥណ្ឌា លោក Bihar Satyanan និង Rani Kumari បានរៀបការនៅថ្ងៃទី២៧ ខែមេសា ដោយពិធីអាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងយ៉ាងល្អប្រណិត និងធ្វើឡើងដោយក្តីស្រឡាញ់ និងស្ម័គ្រចិត្តរបស់គូស្នេហ៍ ពោលគឺមិនមែនជាការចាប់បង្ខំដូចដែលគេធ្លាប់ឃើញជាញឹកញាប់នោះទេ។
យ៉ាងណាមិញ គ្រប់គ្នាមានការភ្ញាក់ផ្អើលពេលដឹងថាប្តីនាងដែលមានឈ្មោះថា Satyanan ដាក់ពាក្យបណ្តឹងទៅប៉ូលិស ថែមទាំងរៀបរាប់ពីការឈឺចាប់របស់គាត់ ដែល Rani បានលួចសោរសុវត្ថិភាពរត់គេចខ្លួនជាមួយលុយ២០,០០០រូពី និងគ្រឿងអលង្ការដែលគាត់ឲ្យក្នុងថ្ងៃរៀបការទៅជាមួយ។
បើតាមការបញ្ជាក់ របស់លោក Satyanan លោកបានជួប Rani កាលពីពីរឆ្នាំមុន ហើយអ្នកទាំងពីរក៏បានលង់ស្នេហ៍គ្នាភ្លាមៗ ថែមទាំងនិយាយទូរស័ព្ទជាមួយគ្នារៀងរាល់យប់ ដោយឳពុកម្តាយរបស់ពួកគេបានជំទាស់នឹងទំនាក់ទំនងនេះ ប៉ុន្តែអ្នកទាំងពីរបានកាន់ដៃគ្នាជំនះឧបសគ្គរហូតដល់រៀបការនិងរស់នៅជាមួយគ្នា។ បន្ទាប់ពីរៀបការ Rani ក៏បានផ្លាស់ទៅនៅផ្ទះរបស់ Satyanan ហើយគាត់បានរកឃើញថា ប្រពន្ធរបស់គាត់ច្រើនតែលួចជជែកតាមទូរស័ព្ទជាមួយបុរសផ្សេងទៀតពេលយប់ ហើយនៅពេលជួបនាងក៏សួរនាងចំៗ ហើយនាងក៏ឆ្លើយដោយត្រង់ថា នាងចង់នៅជាមួយប្រុសផ្សេង លុះពេលយប់ឡើង នាងបានលួចសោរសុវត្ថិភាព លុយ និងវត្ថុមានតម្លៃផ្សេងទៀត ពេលគាត់គេងលក់។
ក្រោយមកលោក Satyanan ក៏បានដឹងថា រ៉ានី បានរត់គេចខ្លួនទៅរស់នៅជាមួយអតីតសង្សារនាង ដោយ មូលហេតុដែលបានកើតឡើង ក៏ព្រោះតែនាងនៅតែស្រលាញ់ និងមិនអាចបំភ្លេចអតីតរបស់នាងបាន ដោយអារម្មណ៍ខឹងនាងខ្លាំងគាត់ក៏បានប្តឹងប៉ូលិសឱ្យចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ Bee
ប្រភព៖ khaosod