អន្តរជាតិ

ស្ថានទូត​ថៃ ជូនដំណឹងដល់ពលរដ្ឋខ្លួន​កុំអោយដាក់​កញ្ឆា​តាមខ្លួនចូល​ក្នុង​ប្រទេស​ជប៉ុន​ ព្រោះអាចមានទោស

BY
autoadmin
June 26, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៥ ខែមិថុនា បានឱ្យដឹងថា ស្ថានទូតថៃប្រចាំនៅទីក្រុងតូក្យូ បានជូនដំណឹងដល់ប្រជាជនថៃ ហាមនាំចូលកញ្ឆា ឬផលិតផលដែលមានសារធាតុពីរុក្ខជាតិនោះចូលទៅក្នុងប្រទេសជប៉ុន ប្រសិនបើល្មើស នឹងត្រូវទទួលទោសតាមច្បាប់ជប៉ុន។

យោងទៅតាមការបញ្ជាក់របស់ស្ថានទូតបានឲ្យដឹងថា ការ​កាន់កាប់​សម្រាប់​ការ​នាំ​ចូល និង​នាំ​ចេញកញ្ឆា​ នៅក្នុងប្រទេសជប៉ុន នឹងត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លើស​ពី​ ៧​ឆ្នាំ។ ជាមួយគ្នានេះ ចំពោះការលក់វិញ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣ លានយ៉េន។ ទន្ទឹមនឹងនេះដែរ ស្ថានទូតថៃប្រចាំនៅទីក្រុងតូក្យូក៏បានក្រើនរំលឹកឱ្យមានការប្រុងប្រយត្ន័ ចំពោះការដាក់ទំនិញខុសច្បាប់ចូលប្រទេសជប៉ុនផងដែរ៕

អត្ថបទ៖ Bee

ប្រភព៖ thairath

Share This Post: