អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.១រិចទ័រ វាយប្រហារប្រទេសអ៉ីរ៉ង់ បណ្ដាលឱ្យបាត់បង់ជីវិត ៥នាក់ និងរបួស ៤៩នាក់

BY
autoadmin
July 3, 2022

កាលពីថ្ងៃទី០២ ខែកក្កដា CNN និង Reuters បានរាយការណ៍ពីការរញ្ជួយដីកម្រិត ៦.១ រិចទ័រនៅជិត Bandarlengeh ដែលជាទីក្រុង​កំពង់ផែ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៉ីរ៉ង់​នៅ​មុនពេល​ព្រលឹម (ម៉ោង​​ក្នុង​តំបន់) ដោយវាត្រូវបានបន្តដោយការរញ្ជួយដីពីរលើកទៀត ដែលបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងរបួស ៤៩នាក់ផ្សេងទៀត ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់។

មន្ត្រីសមត្ថកិច្ចបាន​ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​ផ្លូវការ​ ពីការរញ្ជួយដីដែលបានវាយប្រហារភូមិ Sayehkosh នៅជិតឆ្នេរឈូងសមុទ្រអ៊ីរ៉ង់ នៅក្នុងខេត្ត Hormozkan នៅម៉ោងប្រហែល ២:០០នាទីព្រឹកម៉ោងក្នុងស្រុក។ បន្ទាប់មកទៀតដោយកម្លាំងរំញ័រ
នេះបានបន្តចំនួន ២៤ដង និងការរញ្ជួយដ៏ខ្លាំងចំនួន ២កម្រិត ៦.៣ និង ៦.១ ដោយភាគច្រើននៃរំញ័រថ្មី បានកើតឡើងនៅប្រហែលម៉ោង ៨:០០ ព្រឹក។

ជាមួយគ្នានេះ ជនរងគ្រោះទាំងអស់បានស្លាប់នៅក្នុងការរញ្ជួយដីលើកដំបូង ហើយ​គ្មាន​នរណា​ម្នាក់​រង​របួស​នៅ​ក្នុង​ការ​រញ្ជួយ​ដី​ទាំងពីរ​លើក​បន្ទាប់នោះទេ ខណៈ​ដែលប្រជាជនបានចេញមកក្រៅ​ផ្ទះ​របស់​ពួកគេរួចទៅហើយ នេះបើយោងតាមការដក​ស្រង់​សម្ដី​ពីអភិបាល​ខោនធី Bandarlenge លោក Foad Moradzadeh។ ទូរទស្សន៍​ផ្លូវការ​រាយការណ៍​ថា​ កាលពីខែមុន ខេត្ត Hormuzkan បានជួបប្រទះការរញ្ជួយដី និងការរញ្ជួយប្រហែល ១៥០ដង ។

ទន្ទឹមនឹងនេះដែរ គេហទំព័រស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានរាយការណ៍ពីការរញ្ជួយដីចំនួនបួនដាច់ដោយឡែកពីគ្នា ដែលមួយមានកម្រិត ៦.១ រ៉ិចទ័រ នៅជិតទីក្រុង Bandarlengeh។ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេបានកត់ត្រាការរញ្ជួយដីកម្រិត ៦.២ រិចទ័រ នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ ហើយ USGS រាយការណ៍ថា ការ​រញ្ជួយ​អាច​ត្រូវ​បាន​គេ​ដឹង​បានតាមបណ្តា​ប្រទេស​មួយ​ចំនួន​រួម​មាន បារ៉ែន អារ៉ាប៊ីសាអូឌីត អ៉ីរ៉ង់ អូម៉ង់ ប៉ាគីស្ថាន កាតា និង​អាហ្វហ្គានីស្ថាន ចំណែកការំ​ញ័រ​ក៏​ត្រូវ​បាន​គេ​ដឹង​នៅ​ក្នុង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម (UAE)៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: