អន្តរជាតិ

ថៃ៖ បុរសម្នាក់ជួលផ្ទះតម្លៃជាង ៧០ដុល្លារ បង់លុយថ្លៃផ្ទះមិនដែលគ្រប់រយៈពេល ៣ឆ្នាំ ស្រាប់តែបាត់មុខឈឹង លុះម្ចាស់ផ្ទះបើកទ្វារបន្ទប់មើលហើយចង់គាំង

BY
autoadmin
July 3, 2022

ថៃ៖ យោងតាមករណី​ដែល​អ្នក​ប្រើ​ហ្វេសប៊ុក​ឈ្មោះ Tikky Chom បាន​បង្ហោះ​វីដេអូ​ឃ្លីប​ផ្ទះ​ជួល​មួយ​កន្លែង ជាមួយនឹងគំនរសំរាមដ៏ធំនៅខាងក្នុង ម្ចាស់​ហ្វេ​ស​ប៊ុ​ក​បាននិយាយ​ថា ជា​ផ្ទះ​ជួល​ដែល​នាង​ឱ្យ​ដាក់អោយគេ​ជួល បន្ទាប់​មក​អ្នក​ជួល​ក៏បាន​ជំពាក់​ថ្លៃ​ជួល​ជា​ច្រើន​ខែ លុះពេលនាងចូលបន្ទប់នោះ ស្រាប់តែភ្ញាក់​ផ្អើល​ពេល​ម្ចាស់ផ្ទះ​ប្រទះ​ឃើញ​គំនរ​សំរាម​យ៉ាង​ធំ​នៅ​ក្នុង​បន្ទប់ ថែមទាំងមានក្លិនស្អុយពាសពេញបន្ទប់ទៀតផង។ សំរាមទាំងនោះមានទាំង ឆ្នាំងដាំបាយ ថង់កាកសំណល់អាហារដ៏រលួយ ឧបករណ៍អគ្គិសនី ក្រៅ​ពី​នេះ​ក៏​ឃើញស្នាម​ដាន​អ្នក​ជួល​ដេក​ក្នុង​បន្ទប់​ដែរ ដោយកន្លែងដេកត្រូវបានរៀបចំនៅលើគំនរសំរាមនៅក្នុងបន្ទប់។ ចំពោះផ្ទះ​នេះ​មាន​ទី​តាំង​នៅ​ភូមិ​លេខ​៥ ភូមិ​បាន​ឃួន​គីន​ណាម ឃុំ​អៅណាង ស្រុក​ krabi ខេត្ត​ Krabi។

ថ្មីៗនេះ កាលពីថ្ងៃទី២ កក្កដា អ្នកយកព័ត៌មានបានទាក់ទងទៅម្ចាស់ផ្ទះ ដែលគេស្គាល់ឈ្មោះថា ស៊ុំ ម៉ាលីន ឈុំឆោម អាយុ ៤៥ឆ្នាំ បានអោយដឹងថា ផ្ទះស្នាក់នៅផ្ទះលេខ ១៤៩/១២ បន្ទប់លេខ១ នាងបានដាក់ជួលអោយ ឈ្មោះ សុផា ឆូក អាយុ៣៦ឆ្នាំ ជួលបាន៣ឆ្នាំ ក្នុងតម្លៃ ២៥០០បាតក្នុងមួយខែ(ជាង៧០ដុល្លារ) ដែលជាការជួលដំបូងបន្ទាប់ពីផ្ទះទើបតែសាងសង់រួច ប៉ុន្តែ​កន្លង​មក​ខែ​ខ្លះ​គាត់​បង់ ១០០០ បាត មិន​ដែល​បង់​ពេញ​ទេ រហូតដល់ ២-៣ ខែមុន អ្នកជួលបាន​ជំពាក់​ថ្លៃ​ជួល​យូរ​ពេកបើសរុប​អស់​ជាង ​២​ម៉ឺន​បាត (ជិត៧០០ដុល្លា) ហើយ​ជន​នោះ​បាន​បាត់​ខ្លួន​ជាង ​១​ខែ ទើបសម្រេចចិត្តបើកបន្ទប់ចូលទៅពិនិត្យមើលទើបនាងបានរកឃើញគំនរសំរាមដ៏ធំមួយនៅក្នុងបន្ទប់ ដូច្នេះ​ហើយ​បាន​ធ្វើ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ណា​ង។

ក្រោយមក​ម្ចាស់ផ្ទះ​បាន​រុះរើ​សម្រាម​ចេញពី​បន្ទប់ ក៏រកឃើញនៅមុខបន្ទប់ជាមួយឡាន ម៉ូតូ YAMAHA ពណ៍ខ្មៅ ពាក់ស្លាកលេខ 879 krabi ដែលគេដឹងថា ជារបស់លោក សុផា ឆូក ចតទុកចោល។ ពេល​រុះរើ​សំរាម​ក្នុង​បន្ទប់​ គាត់​ស្រឡាំងកាំង​ពេល​ឃើញ​វត្ថុ​ជា​ច្រើន​ដែល​ទំនង​មិនមែន​ជា​របស់​ម្ចាស់​បន្ទប់ ដោយនៅក្នុង​នោះ​មាន​កុំ​ព្យូ​ទ័​រ​ចំនួន​ ១០​គ្រឿង ចង្ក្រាន​បាយ​១០​ វ៉ាលី​មួយ​ចំនួន កាបូប​ស្ពាយ និង​កាបូប​ដៃ​ស្ត្រី​ជា​ច្រើន រួមទាំងសាច់ប្រាក់មួយចំនួន ហើយ​ក៏​បាន​រក​ឃើញ​អាវ​ក្នុង​មន្ទីរ​ពិសោធន៍​របស់​ទន្ត​បណ្ឌិត​ស្រី​ម្នាក់ ឧបករណ៍ជាងជួសជុលជាច្រើនទៀត រួមទាំងដបប្រេងមួយទៀត ដែលនៅសល់គឺជាសំលៀកបំពាក់ កម្ទេចសម្រាមរលួយស្អុយនានា។

ចំណែកម្ចាស់​ផ្ទះ​ជួល​បាន​សម្របសម្រួល​ជាមួយ​នគរបាល​ប៉ុស្តិ៍​អូរ​ណា​ង​ដើម្បី​សុំអោយជួយ​ស្រាវជ្រាវ ដោយសារតែពួកគេខ្លាចថាទាំងនេះ ប្រហែល​មិន​មែន​ជា​អ្នក​ជួល​ផ្ទះ​នោះ​ទេ ដែល​លោក​វរសេនីយ៍ទោ អាភី ឆាត ចិនប៉ិន អធិការ​នគរបាល​ប៉ុស្តិ៍​អូរណាង បាន​បញ្ជា​ឲ្យ​ក្រុម​ស៊ើបអង្កេត​ចុះ​ត្រួតពិនិត្យ និង​តាម​ចាប់​លោក សុផា ឆូក ចូរលខ្លួនមកបកស្រាយការសួរ​ម្ដង​ទៀត​ថា ​តើ​របស់​ទាំង​នេះ​បាន​មក​ដោយ​របៀប​ណា៕

អត្ថបទ៖Bee
ប្រភព៖ sanook

Share This Post: