ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងម៉ាកាវ បើកការធ្វើតេស្តរកជំងឺកូវីដ១៩ ដល់ពលរដ្ឋជាង ៦០ ម៉ឺននាក់ របស់ខ្លួនបន្ថែមទៀត បន្ទាប់ពីមានការកើនឡើងករណីថ្មីៗ

    BY autoadmin July 4, 2022
    ទីក្រុងម៉ាកាវ បើកការធ្វើតេស្តរកជំងឺកូវីដ១៩ ដល់ពលរដ្ឋជាង ៦០ ម៉ឺននាក់ របស់ខ្លួនបន្ថែមទៀត បន្ទាប់ពីមានការកើនឡើងករណីថ្មីៗ

    ទីក្រុងម៉ាកាវ បានចាប់ផ្តើមការធ្វើតេស្តរកជំងឺ COVID-19 ជុំថ្មីទូទាំងទីក្រុង នៅថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ សម្រាប់អ្នកស្រុករបស់ខ្លួនច្រើនជាង ៦០ ម៉ឺននាក់ ខណៈដែលមន្ត្រីកំពុងមមាញឹកដើម្បីទប់ស្កាត់ចំនួនករណីកើនឡើង នៅក្នុងការផ្ទុះដ៏អាក្រក់បំផុតមួយ នៅក្នុងមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភព លោកចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ ការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់អ្នកស្រុកទាំងអស់ នឹងធ្វើឡើង ៣ដង ក្នុងសប្តាហ៍នេះនៅទូទាំងទីក្រុង ហើយពលរដ្ឋក៏ត្រូវបានណែនាំឱ្យធ្វើតេស្ដអង់ទីហ្សែន ដោយខ្លួនឯងបន្ថែមទៀតផងដែរ។

    ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលទីក្រុងបានរកឃើញករណីថ្មីចំនួន ៩០ កាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបមានដល់ ៧៨៤ ករណី ចាប់តាំងពីពាក់កណ្តាលខែមិថុនា ខណៈមនុស្សជាង ១១,០០០ នាក់ កំពុងនៅដាច់ដោយឡែក។ សេវាកម្មរដ្ឋាភិបាលដែលមិនសំខាន់ទាំងអស់ត្រូវបានបិទ សាលារៀន សួនកម្សាន្ត កន្លែងលេងកីឡា និងកន្លែងកម្សាន្តត្រូវបានបិទ ហើយភោជនីយដ្ឋានអាចផ្តល់តែការខ្ចប់ទៅក្រៅប៉ុណ្ណោះ។ កាស៊ីណូត្រូវបានអនុញ្ញាតឱ្យបន្តបើក ប៉ុន្តែបុគ្គលិកភាគច្រើនត្រូវបានស្នើឱ្យស្នាក់នៅផ្ទះ ស្របតាមការណែនាំ។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងមិនបិទកាស៊ីណូនោះទេ ដើម្បីការពារការងាររបស់ពលរដ្ឋ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: