ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំជំនួយរបស់ U.N.៖ «យេម៉ែននឹងត្រូវការជំនួយរាប់ពាន់លានដុល្លារទើបអាចស្រោចស្រង់វិបត្តិហិរញ្ញវត្ថុបាន»

    BY autoadmin December 4, 2018
    មេដឹកនាំជំនួយរបស់ U.N.៖ «យេម៉ែននឹងត្រូវការជំនួយរាប់ពាន់លានដុល្លារទើបអាចស្រោចស្រង់វិបត្តិហិរញ្ញវត្ថុបាន»

    មេដឹកនាំជំនួយរបស់ U.N. លោក Mark Lowcock បាននិយាយកាលពីថ្ងៃអង្គារនេះថា រដ្ឋាភិបាលយេម៉ែននឹងត្រូវការប្រាក់រាប់ពាន់លានដុល្លារពីការគាំទ្រខាងក្រៅសម្រាប់ឆ្នាំ២០១៩ ដើម្បីបញ្ចៀសការដួលរលំរូបិយប័ណ្ណផ្សេងទៀតបន្ថែមលើជំនួយ ៤ពាន់លានដុល្លារ។ លោក Mark Lowcock បាននិយាយថាលោកបានពិភាក្សាអំពីតុល្យភាពនៃការចំណាយ និងតម្រូវការរបស់យេម៉ែនជាមួយមន្ត្រីមកពីប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកនៅឯកិច្ចពិភាក្សាចុងសប្តាហ៍នៅទីក្រុង Riyadh ។

    លោក Mark Lowcock បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យេម៉ែននឹងត្រូវការជំនួយរាប់ពាន់លានដុល្លារទើបពួកគេអាចផ្តល់ហិរញ្ញវត្ថុដល់មុខងារស្នូលរបស់រដ្ឋាភិបាល» «ប្រសិនបើពួកគេមិនទទួលបានហិរញ្ញប្បទានពីខាងក្រៅសម្រាប់ថវិកាជាតិរបស់ពួកគេទេ បញ្ហាទាំងនេះដែលយើងបានឃើញជាមួយនឹងការធ្លាក់ចុះនៃរូបិយប័ណ្ណនឹងនៅតែបន្តមានឡើងវិញ» ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailystar

    Share This Post: