អន្តរជាតិ

បាត់បង់ជីវិតអស់ ៣នាក់ និងរងរបួសធ្ងន់ជាច្រើននាក់ នៅក្នុង-បា-ញ់ប្រហារនៅផ្សារទំនើបដ៏សាហាវមួយ នៅប្រទេសដាណឺម៉ាក

BY
autoadmin
July 4, 2022

ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅផ្សារទំនើបមួយ ក្នុងទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាក កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៣នាក់ និងជាច្រើននាក់ទៀតរងរបួស នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBBC។ ជនដៃដល់មានអាយុ ២២ ឆ្នាំ និងត្រូវចាប់ខ្លួនបាននៅកន្លែងកើតហេតុតែម្ដង បន្ទាប់ពីប៉ូលីសទទួលបានសេចក្តីរាយការណ៍ ហើយបានប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុភ្លាមៗ។ ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងបានធ្វើការបាញ់បោះម្នាក់ឯង ដោយគ្មានអ្នកសមគំនិតផ្សេងទៀតនោះទេ។

សាក្សីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាងបានរត់ចូលទៅក្នុងបន្ទប់ទឹក ហើយលាក់ខ្លួននៅទីនោះ បន្ទាប់ពីបានឮសំឡេងកាំភ្លើងប្រហែល ១០ គ្រាប់។ នាង​បាន​និយាយ​ថា នាង​ខ្លាច​អស់​អស់មួយ​ជីវិត។ នាង​បាន​និយាយ​ថា មនុស្ស​ម្នា​បានភ័យ​ស្លន់ស្លោ ហើយ​ប្រញាប់ប្រញាល់​ឆ្ពោះ​ទៅ​រកច្រក​ចេញ។ យ៉ាងណា ប៉ូលិស​និយាយ​ថា ពួកគេមិនអាចបញ្ជាក់ពី​លទ្ធភាព​ដែល​ថា ​ការ​បាញ់​ប្រហារ​នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​នោះទេ។ គួរឱ្យដឹងដែរថា ការបាញ់​ប្រហារ​នៅផ្សារ​ទំនើប​ដ៏​សាហាវ​នោះ បាន​កើត​ឡើង​ខណៈ​ដែល​ប្រទេស​ដាណឺម៉ាក​បាន​ប្រារព្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​នៃ Tour de France ជា​លើក​ដំបូងរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: