អន្តរជាតិ

ខ្លោចចិត្តណាស់! ខ្វះតែពីរថ្ងៃទៀតចូលរោងការ បុរសជនជាតិថៃម្នាក់បែរជាត្រូវបាត់បង់ជិវីតដោយសារតែជម្ងឺគ្រុនឈាម

BY
autoadmin
July 6, 2022

យោងតាមទំព័រហ្វេសប៊ុក «New Chiang Mai You’ve Never Seen» បានបង្ហោះរូបថត Pre-Wedding បុរស-នារី ដែលនារីម្នាក់ស្លៀកឈុតខ្មៅ នៅចំពោះមុខរូបថតអ្នកស្លា.ប់។ ចំណែករឿងដ៏សោកសៅ និងជ្រាលជ្រៅ គឺយុវជនខេត្តឈៀងម៉ៃ ដែលមានអាយុ ៣១ឆ្នាំ បានស្លាប់ភ្លាមៗបន្ទាប់កើតជំងឺគ្រុនឈាម នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មុន​ពេល​រៀប​ការចំនួនពីរ​ថ្ងៃ​ជាមួយ​មិត្ត​ស្រី​ជនជាតិ​ឡាវ។ សព​ត្រូវ​បាន​គេ​ដឹក​ត្រឡប់​ទៅ​រៀបចំ​បុណ្យ​នៅ​ស្រុក​កំណើត​នៅ​ស្រុក Chom Thong ខេត្តឈៀ​ង​ម៉ៃ ដោយ​កូនក្រមុំ​ក៏តាម​ដាន​យ៉ាង​ទៅចូលរួម​ក្នុង​ពិធី​នោះ​​ដែរ។ ក្នុងនោះដែរសាច់ញាតិខាងប្រុសក៏បានរួមដៃគ្នា គួចដៃទទួលកូនក្រមុំនៅពីមុខរូបថត អនាគតកូនកំលោះក្នុងពិធីបុណ្យសពនោះ។

បើតាមប្រភពសារព័ត៌មាន​បាន​បញ្ជាក់ថា កាលពីម្សិលមិញជាថ្ងៃរៀបការរបស់ចៅប្រុសដែលមានឈ្មោះថា Jay ហើយវាក៏គួរតែជាថ្ងៃដែលមានសេចក្តីសុខបំផុតក្នុងជីវិតនាវ័យកំលោះរបស់គេ ប៉ុន្តែពីរថ្ងៃមុនថ្ងៃរៀបការ បែរជាបានទទួលដំណឹងអាក្រក់ថា Jay ស្លាប់ដោយសារជំងឺគ្រុនឈាម នៅទីក្រុងវៀងចន្ទន៍ទៅវិញ។ Jay មានអាការៈកាន់តែធ្ងន់ធ្ងរខ្លាំងនៅយប់ថ្ងៃព្រហស្បតិ៍ រហូត​ដល់​ត្រូវ​យក​ទៅ​មន្ទីរពេទ្យ​បាន​តែ ​៣​ម៉ោង​ប៉ុណ្ណោះ​ក្នុង​បន្ទប់ ICU ហើយគ្រូពេទ្យ​ចេញ​មក​រាយការណ៍​ថា អ្នក​ជំងឺ​បាន​ស្លាប់​ហើយបណ្តាលអោយទាំងអស់គ្នា​តក់ស្លុត​យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ប្រហែលមួយសប្តាហ៍មុន Jay បានធ្វើដំណើរពីឈៀងម៉ៃ ​ទៅ​រៀប​ការ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ បន្ទាប់​ពី​ខកខានជាង ​២​ឆ្នាំហើយ ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ-១៩។ បន្ទាប់មកក៏បានទទួល​ដំណឹង​ថា Jay ចាប់​ផ្ដើម​ឈឺ​គ្រុន ​ខណៈពេលដែលទៅរៀបចំត្រៀមពិធីមង្គលការ ហើយក៏បានតែ​លេប​ថ្នាំ​ផ្សះ ដោយគិតថាប្រហែលមិនមានអ្វីធ្ងន់ទេ (រយៈពេលនៃការបង្ករោគក្នុងខ្លួនឬ incubation សម្រាប់ជំងឺគ្រុនឈាមគឺប្រហែល ៥-៨ ថ្ងៃ) ក្រោយមកក៏ធ្ងន់ធ្ងររហូតបាត់បង់ជីវិត៕ 

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: