អន្តរជាតិ

ហួសចិត្ត! អ្នក​និយម​លេង​អ៉ីនធឺណិត​ចិន​រិះគន់ «មង្ឃុត» មិន​ឆ្ងាញ់មានរសជាតិល្វីង ហើយមានតម្លៃ​ថ្លៃ តែពេល​ឃើញវិធីបរិភោគហើយហួសចិត្តទៅវិញ

BY
autoadmin
July 5, 2022

ចំពោះទុរេន និងមង្ឃុត ត្រូវបានគេចាត់ទុកថាជាស្តេចផ្លែឈើ ដែលប្រជាជនអាស៊ីអាគ្នេយ៍ស្គាល់ច្បាស់ ប៉ុន្តែសម្រាប់ជនបរទេសមួយចំនួន វាអាចជាផ្លែឈើចម្លែកទៅវិញ។ ថ្មីៗនេះ អ្នកនិយមលេងអ៉ីនធឺណិតមួយក្រុមមកពីប្រទេសចិនបានចែករំលែកបទពិសោធន៍នៃការញ៉ាំផ្លែមង្ឃុតនៅលើ Xiaohongshu ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ពួកគេ​ក៏​បាន​បង្ហាញ​រូបភាព​ពួកគេ​ខាំ​មង្ឃុត​ដូច​គ្នា​នឹង​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ដែរ។

បន្ទាប់ពីព្យាយាមញ៉ាំមង្ឃុតជាច្រើនដង ពួកគេបានសម្តែងការខកចិត្តរបស់ពួកគេ ហើយ​និយាយថា៖ ​”មង្ឃុត​ថ្លៃ​ណាស់​មិន​គួរ​ទិញ ព្រោះវាក៏មិនមានរសជាតិឆ្ងាញ់ថែមទាំងល្វីងទៀតផង”។ ជាមួយគ្នានោះមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ Xiao Hongshu ម្នាក់បាននិយាយថា “ខ្ញុំបានសន្សំលុយ ដើម្បីទិញផ្លែមង្ឃុត ២ទៅ ៣ផ្លែមកបរិភោគ ប៉ុន្តែខ្ញុំសូមប្រាប់អ្នករាល់គ្នាថា កុំឱ្យចាញ់បោកអ្នកលក់អី កុំ​ទិញ​វាអីមិនមានអ្វីឆ្ងាញ់ទេ”។

ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា៖ “ខ្ញុំពិតជាមិនយល់ទេថាហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តមង្ឃុត វាជូរចត់ ជូរ និងថ្លៃទៀតផង”។ យ៉ាង​ណា​មិញ មាន​អ្នក​និយម​លេង​អ៉ីនធឺណិត​ព្យាយាម​បង្រៀន​ពួកគេ​ពី​វិធី​ញ៉ាំ​មង្ឃុត ដោយប្រាប់ថា អ្វីដែលអ្នកគួរញ៉ាំគឺសាច់ពណ៌សនៅខាងក្នុង មិនមែនជាសំបកបែបនេះទេ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: