ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាហានរុស្ស៊ីដណ្ដើមយកបានទីក្រុង Lysychansk ខណៈកំពុងសម្លឹងទៅតំបន់ Donetsk បន្ថែមទៀត

    BY autoadmin July 6, 2022
    ទាហានរុស្ស៊ីដណ្ដើមយកបានទីក្រុង Lysychansk ខណៈកំពុងសម្លឹងទៅតំបន់ Donetsk បន្ថែមទៀត

    ទាហាន​រុស្ស៊ី​​បានចាប់យកទីក្រុង Lysychansk ភាគ​ខាង​កើតអ៊ុយក្រែនដោយជោគជ័យ ហើយឥឡូវនេះ ពួកគេកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើតំបន់ Donetsk នៅភាគខាងត្បូងវិញម្ដង។ ពួកគេបានកាន់កាប់តំបន់ Lysychansk កាលពីចុងសប្តាហ៍ ហើយក៏កំពុងដណ្ដើមយកតំបន់ភាគខាងកើតទាំងអស់នៅទីក្រុង Luhansk ផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា យោធានឹងបន្តឈានទៅមុខរហូតដល់ពួកគេសម្រេចបាននូវគោលដៅទាំងអស់ របស់ប្រធានាធិបតីលោក Vladimir Putin ។

    លោក Shoigu បាននិយាយថា ការធានានូវជីវិតសន្តិភាពនៅក្នុងទឹកដី ដែលគ្រប់គ្រងដោយទាហានរុស្ស៊ីនឹងនៅតែបន្ត ហើយអាទិភាពចម្បងសម្រាប់ថ្ងៃនេះ គឺការរក្សាអាយុជីវិត និងសុខភាពរបស់កងទ័ព និងមិនរាប់បញ្ចូលការគំរាមកំហែងដល់សន្តិសុខរបស់ជនស៊ីវិលឡើយ។ យ៉ាងណាក៏ដោយ យោធារុស្ស៊ីត្រូវបានគេមើលឃើញថា កំពុងរៀបចំក្រុមសាជាថ្មី ហើយពួកគេក៏កំពុងបំផ្លិចបំផ្លាញទីតាំងនានា នៅតាមផ្លូវឈ្ពោះទៅតំបន់ Donetsk ។ ចំណែកឯភាគីខាងអ៊ុយក្រែន គឺនៅតែមានការប្រយុទ្ធតបត បើទោះបីជាពេលខ្លះត្រូវបង្ខំចិត្តដកថយដើម្បីសុវត្ថិភាពរបស់ខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: